Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើសៀងប្រៃ

បទពិសោធន៍ធ្វើសៀងប្រៃ

        សណ្ដែកសៀងអាចកែច្នៃធ្វើជាអាហារបានច្រើនមុខដូចជាទឹកសណ្ដែកសៀង សៀងផ្អែម និងសៀង​ប្រៃ​ជាដើម។ វិធីធ្វើសៀងប្រៃមានបង្ហាញជូនដូចខាងក្រោម។

១. ធាតុផ្សំ

  • សណ្ដែកសៀង
  • អំបិលបន្តិច។

២. របៀបធ្វើ

យកសណ្ដែកសៀងលាងទឹកឱ្យស្អាតដាក់​ត្រាំ​ទឹក១យប់ រួចយកទៅស្ងោរឱ្យផុសល្អ ទើបស្រង់​វាដាក់កញ្ច្រែងទុកឱ្យស្រស់ទឹក ពីព្រោះបើសិន​មាន​ជាតិទឹកអាចបណ្ដាលឱ្យសៀងឡើងរំអិល។

  • ចំណែកទឹកស្ងោរសណ្ដែកចាក់ទុកដាក់ក្នុងកែវ ឬក្រឡ (ត្រងកុំឱ្យដោយកាក)។ បន្ទាប់មកដាក់អំបិល ចូលក្នុងទឹកនោះភ្លាម ហើយកូរឱ្យសព្វទុកមួយឡែក
  • ចំណែកសណ្តែកសៀងដែលបានស្ងោរហើយដាក់សំដិលឱ្យត្រជាក់ និងស្ងួតទឹក រួចគ្របទុករយៈពេល ២យប់
  • ​​​​​​​យកសណ្ដែកសៀងដែលគ្របទុកនោះមកហាលថ្ងៃឱ្យស្រពាប់ រួចយកទៅត្រាំក្នុងទឹកអំបិលដែលបាន ត្រៀមទុកដោយកូរឱ្យសព្វ
  • នៅពេលរក្សាទុកក្នុងដបកែវ ត្រូវគ្របវាឱ្យជិតនៅពេលយប់កុំឱ្យកណ្ដុរ កន្លាតចូល រួចពេលថ្ងៃយកកែវ សៀងទៅដាក់ហាលថ្ងៃ ហើយបើកគំរប។ ធ្វើដូច្នេះរយៈពេល ៥-៧ថ្ងៃ អាចយកទៅបរិភោគបាន។

កំណត់សំគាល់

  • បើឃើញសៀងមានដុះផ្សិតពណ៌សនោះ អាចមកពីវាសាប (ស្ទើរអំបិល) នាំឱ្យឆាប់ជូរ ដូចនេះពេលធ្វើ គួរដាក់អំបិលឱ្យប្រៃ ទើបអាចទុកបានយូរ
  • គេអាចយកក្រឡសៀងនេះទៅដាក់ហាលថ្ងៃដើម្បីកុំឱ្យដុះផ្សិតបានដែរ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។