Home / ការកែច្នៃកសិផល / បទពិសោធន៍នៃការធ្វើជ្រក់សាវម៉ាវព្រៃ

បទពិសោធន៍នៃការធ្វើជ្រក់សាវម៉ាវព្រៃ

អ្នកមីង ទុយ វន ជាកសិកររស់នៅភូមិប្រយុគ​ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រោយពីបាន​សហការ​ជា​មួយអង្គការសេដាក គាត់តែងតែទទួលបានបទពិសោធន៍ផ្សេងៗតាមទស្សនាវដី្ត​ និងការបណ្តុះបណ្តាល។ ​ដើម្បីចូលរួមចំណែកក្នុងការងារអភិវឌ្ឍ អ្នកមីងសូមចែករំលែកបទពិសោធន៍​មួយស្តីពីវិធីធ្វើជ្រក់ត្រួយ​សាវម៉ាវព្រៃ ​ដែលមានអត្ថន័យ​ដូចខាងក្រោម៖

. ធាតុផ្សំ

  • ត្រួយសាវម៉ាវព្រៃប្រហែល ៣គីឡូក្រាម
  • ធុងជ័រ ឬកែវសំរាប់ដាក់
  • អំបិលប្រហែល ១ខាំកន្លះ
  • ស្ករត្នោត​​​ កន្លះខាំ

. របៀបធ្វើ

  • បេះ​ ឬកាត់ត្រួយសាវម៉ាវព្រៃដែលខ្ចីៗ មកលាងទឹកឱ្យស្អាត ហើយយកទៅហាលថ្ងៃឱ្យស្រពាប់ រួចទើបយកមកញាត់ចូលកែវ
  • យកស្ករកំឡោច​ឱ្យឡើងជើងអង្ក្រង ទើបចាក់ទឹកចូលដោយស្មានធ្វើយ៉ាងណា ពេលចាក់ទឹកចូលកែវអាចលិច ត្រួយសាវម៉ាវ រួចដាក់អំបិលចូលកូរឱ្យរលាយ និងទុកឱ្យទឹកពុះ បន្ទាប់មកលើកចាក់ចូលក្នុងក្រឡ ឬកែវត្រួយ សាវម៉ាវតែម្តង (ចាក់ទាំងក្តៅ) រួចគ្របទុកក្នុងរយៈពេល ៣-៤យប់​វាជូរល្អ អាចបរិភោគបានដូចជ្រក់ស្ពៃអញ្ចឹង។

អ្នកមីង​ ទុយ វន​ បានបញ្ជាក់ឱ្យដឹងដែរថា វល្លិ៍សាវម៉ាវព្រៃ គឺជារុក្ខជាតិព្រៃដែលកសិករទូទៅច្រើនយកទៅធ្វើជាបន្លែ​​សំរាប់ហូបទឹកគ្រឿងដាក់ក្នុងសម្លកកូរជាដើម។ តែពេលនេះ អ្នកមីងសូមជំរាបដល់បងប្អូនថា សាវម៉ាវព្រៃនេះ អាច​យកទៅធ្វើជ្រក់បរិភោគបាន ដែលមានរសជាតិឆ្ងាញ់ដូចជ្រក់ស្ពៃ ឬជ្រក់មមាញអញ្ចឹងដែរ។ ដូចនេះ សូមបងប្អូនធ្វើការសាកល្បងធ្វើជ្រក់នេះ ក្នុងករណីមានសាវម៉ាវព្រៃដើម្បីកាត់បន្ថយការចំណាយលុយទិញអាហារផ្សេងទៀតពីគ្នា៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍កែច្នៃធ្វើដំណាប់ម្នាស់

អ្នកមីង ហែម យ៉ន់  រស់នៅភូមិព្រៃកុង ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាត់ប្រកបមុខរបរធ្វើស្រែ និងដាំដំណាំចម្ការ (ម្នាស់)។ សល់ពីលក់ផ្លែស្រស់ និងការបរិភោគនៅក្នុងគ្រួសារ គាត់បានកែច្នៃធ្វើជាដំណាប់ម្នាស់សំរាប់បរិភោគ និងលក់ថែមទៀត។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។