Home / ឱសថបុរាណ / អំពិលជូរជាឱសថ

អំពិលជូរជាឱសថ

អំពិលជូរជារុក្ខជាតិ ដែលមានដើមធំ និងមានបែកមែកសាខាស្លឹកច្រើនតែតូចៗ ផ្លែមានរាងវែងៗជាចង្កោម ពេលផ្លែវានៅខ្ចីគឺមានពណ៌បៃតង និងនៅពេលទុំផ្លែប្រែពណ៌ទៅជាពណ៌ត្នោត។ រុក្ខជាតិនេះ អាចប្រើវាជាឱសថបានគឺផ្នែកសំបកដើម ស្លឹក និងផ្លែទុំ។ ចំពោះវិធីសាស្ត្រនៃការប្រើគឺ៖

ផ្លែទុំ. សាច់ផ្លែទុំប្រើសម្រាប់ព្យាបាលជំងឺទល់លាមក និងពិបាករំលាយអាហារ។

វិធីធ្វើ. យកអំពិលទុំទៅលាយជាមួយទឹកសើមៗ និងច្របាច់យកសាច់។

វិធីប្រើ. យកសាច់ទៅលាយជាមួយស្ករសដោយប្រើក្នុងកំរិត ៤០ ទៅ ១២០ក្រាមក្នុងមួយថ្ងៃ។

ស្លឹកស្រស់. ប្រើសម្រាប់ព្យាបាលរោគរមាស់ និងដំបៅតូចៗ

វិធីធ្វើ. បេះយកស្លឹកស្រស់ទៅដាក់ក្នុងឆ្នាំង រួចស្ងោរវា

ដោយលាយជាមួយអំបិលបន្តិច​។ ស្ងោររហូតដល់ពុះរយៈពេល៥នាទី ក្រោយមកដាក់ចុះពីលើភ្លើងរក្សាទុកក្តៅអ៊ុនៗ។

វិធីប្រើ. ប្រើសម្រាប់លាងរមាស់ និងដំបៅតូចៗ ក្នុងមួយថ្ងៃលាងមួយទៅពីរដង នោះវាធ្វើឲ្យដំបៅ និងកន្ទួលរមាស់ឆាប់ជា។

សំបកដើម. ប្រើសម្រាប់ព្យាបាលរលាកអញ្ចាញធ្មេញ

វិធីធ្វើ. យកសំបកដើមចំនួន២ខាំ លាយជាមួយទឹកចំនួន ០,៥លីត្រ ទៅស្ងោរឲ្យពុះចំនួន៥នាទី។

វិធីប្រើ. យកទឹកថ្នាំទៅបៀមចំនួន ៣ទៅ៤នាទី ទើបខ្ជាក់ចេញ។ ធ្វើដូចនេះមួយថ្ងៃ ១ទៅ២ដង ពេលព្រឹក និងពេលល្ងាចនោះអាការៈរលាកនិងបាត់ទៅវិញ៕

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

បង្គី ជារុក្ខជាតិឱសថ, កបនឹងជំងឺ ឈឺសន្លាក់ដៃជើង, ឈឺឬរលាកក្រពះ, ដំបៅក្រពះ, រលាកថ្លើម, ឈឺចុកខ្លួន, ឈឺជង្គង់, ហើមកូនកណ្តុរ…