Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើផ្អកត្នោត

បទពិសោធន៍ធ្វើផ្អកត្នោត

បងស្រី សួង គន់ ជាកសិករក្នុងក្រុមស្រី្ត ដែលសហការជាមួយអង្គការសេដាក នៅភូមិស្រឹង្គ ឃុំទំនប់​ ស្រុកបាធាយ​ ខេត្តកំពង់ចាម។ ​ក្រោយពីបានចូលរួមផ្លាស់ប្តូរបទពិសោធន៍​ ក្នុងការកែច្នៃរៀបចំធ្វើម្ហូបអាហារមក គាត់បានបង្ហាញពីការធ្វើផ្អកត្នោតដែលអាចរក្សាទុកបានយូរមិនងាយខូច​ និងមានរសជាតិឆ្ងាញ់សំរាប់បរិភោគ។ គ្រឿង​ផ្សំ និងរបៀបធ្វើបង្ហាញដូចខាងក្រោម៖

. គ្រឿងផ្សំ និងសំភារៈ

  • ត្នោតខ្ចី ១០-១៥ផ្លែ
  • អំបិល ៣ខាំ
  • អង្ករលីង ២កំប៉ុង
  • ធុងជ័រ ឬពាងតូចមានគំរបសំរាប់ដាក់ ១។

. របៀបធ្វើ

យកត្នោតមកចិតស្តើងៗ ឬជាដុំតូចៗ (តាមការចូលចិត្ត) ហើយលាងឱ្យស្អាត រួជដាក់ស្ងោរឱ្យពុះប្រហែល ៥នាទី រួចលើកចុះ។ ស្រង់ និងពូតទឹកចេញ ហើយដាក់ចានដែកលាយជាមួយអំបិល និងអង្ករលីង ហើយច្រកដាក់ក្នងធ្នុងគ្របឱ្យជិត។ រយៈពេល១០ថ្ងៃក្រោយពីធ្វើរួច គឺអាចយកមកបរិភោគបាន។ នៅពេលបរិភោគ យកផ្អកត្នោតនោះមកលាងទឹកឱ្យស្អាត រួចលាយគ្រឿងខ្ទឹម ស្ករ ជី។ ផ្អកនេះអាចរក្សាទុកបានរហូតដល់ ៣ទៅ៥ខែ។ វាជាអាហារមួយបន្ទាប់បន្សំពីម្ហូបទឹក ឱ្យមានមុខម្ហូបច្រើន និងរសជាតិច្រើនមុខ។

បងស្រីបានបញ្ជាក់ឱ្យដឹងដែរថា ត្នោតជារុក្ខជាតិមួយស្រួលរកនៅតាមភូមិ និងវាលស្រែ ហើយនៅរដូវសម្បូរកសិករប្រើប្រាស់វាជាគ្រឿងផ្សំម្ហូបផ្សេងៗ និងសល់ខ្លះទុកចោល តែដល់ខែអត់សម្បូរ គឺគ្មានសម្រាប់ហូបឡើយ។ នៅក្នុងគ្រួសាររបស់គាត់ពីយូរមកបានប្រមូលផ្លែត្នោពីពេលសម្បូរ ដើម្បីធ្វើផ្អកសម្រាប់ទុកហូបនៅខែអត់ ព្រោះវាមានជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយដូចផ្អកត្រីដែរ។ ដូច្នេះបើបងប្អូនមានដើមត្នោតច្រើន គួរធ្វើការសាកល្បងឱ្យបានសម្រាប់បរិភោគ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

វិធីធ្វើជ្រក់ខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី)

ក្នុងមួយថ្ងៃៗមានបងប្អូនជាច្រើនបានគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃកសិផលផងដែរ។ នៅពេលនេះ​សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើជ្រក់ខ្ញីមានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី។