Home / ការកែច្នៃកសិផល / បទពិសោធន៍កែច្នៃធ្វើជ្រក់ននោង

បទពិសោធន៍កែច្នៃធ្វើជ្រក់ននោង

ននោង គឺជាដំណាំដែលប្រជាកសិករភាគច្រើនចូលចិត្តដាំវាយកផ្លែមកបរិភោគដូចជា ស្លប្រហើរ ស្លម្ជូរ ឆា សម្លកកូរ និងអាចយកទៅស្ងោរធ្វើអន្លក់បាន។ល។ ធ្វើបបរបាយជ្រូក ស្ងោរឱ្យជ្រូកស៊ីក៏បាន។ ជាក់ស្តែងបងស្រី ចុង សុភាព ជាកសិកររស់នៅភូមិប្រយុក ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម គាត់មានគំនិតកែច្នៃធ្វើជ្រក់ននោងសម្រាប់បរិភោគបានយ៉ាងឆ្ងាញ់ពិសារ។ សព្វថ្ងៃបងស្រីដាំននោងបានច្រើន ហើយហូបមិនអស់ និងលក់ក៏មិនសូវដាច់ដែរនោះ ធ្វើឱ្យ​គាត់​ចាប់ផ្តើមសាកល្បងយកននោង​មកកែច្នៃ​ធ្វើ​ជ្រក់ ចំពោះបទពិសោធន៍របស់បងស្រីមានដូចខាងក្រោម៖

គ្រឿងផ្សំ

គ្រឿងផ្សំមានផ្លែននោងខ្ចី (ននោងជ្រុងក៏បាន ននោងមូលក៏បាន) ស្ករត្នោត អំបិល ប៊ីចេង ទឹក ។ល។

របៀបផ្សំ

  • យើងយកផ្លែននោងដែលបេះរួចមកលាងទឹកឱ្យស្អាត ហើយកោសសំបកឱ្យស្អាត (កោសតែសំបកលើ​សើរៗ​កុំ​ឱ្យ​ដាច់សំបករឹង)
  • យកផ្លែននោងដែលកោសរួច ទៅចិតជារាងចង្វាមូល ឬចិតទៅតាមចំណង់ចំណូលចិត្ត​ បន្ទាប់​មកយកវាទៅ​ហាល​ឱ្យស្រពាប់បន្តិច
  • យើងអាចដាំទឹកអំបិលលាយជាមួយស្ករឱ្យប្រៃល្មម ឬទៅតាមចំណង់ចំណូលចិត្ត ហើយទុកទឹកនោះឱ្យត្រជាក់ បន្ទាប់មកយើងយកននោងស្រពាប់នោះមកដាក់ រួចគ្របទុករយៈពេល ២ទៅ៣ថ្ងៃ ទើបយើងអាចហូបបាន
  • បើយើងចង់ឱ្យជ្រក់មានពណ៌ល្អ យើងអាចយកផ្កាស្នោរមកជ្រក់លាយជាមួយក៏បាន។ ដូច្នេះបើបងប្អូនកសិករមានបំណងចង់ពិសារជ្រក់ននោង សូមសាកល្បងតាមបទពិសោធន៍ខាងលើនេះ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍បេះធាងកំប្លោកច្រៀកលក់ (កសិករ ប្រាក់ លីណូ)

កំប្លោកជារុក្ខជាតិដុះនៅក្នុងបឹង ស្រះ ត្រពាំង ស្ទឹង ប្រឡាយ និងទន្លេ។ ក្រៅពីប្រយោជន៍ក្នុងវិស័យកសិកម្ម ​និងអាហាររបស់មនុស្ស កំប្លោក​​ត្រូវ​បានគេយកទៅធ្វើជាខ្សែចង ច្នៃធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗ និងកែច្នៃធ្វើជាគ្រឿងសង្ហារឹមជាដើម។ ប្អូនប្រុស ប្រាក់ លីណូ  អាយុ២៨ឆ្នាំ …