Home / ពាណិជ្ជកម្មនិងទីផ្សារ / កម្ពុជាគ្រោងនាំអំបិលចូលពីបរទេស សំរាប់ផ្គត់ផ្គង់តំរូវការក្នុងស្រុក

កម្ពុជាគ្រោងនាំអំបិលចូលពីបរទេស សំរាប់ផ្គត់ផ្គង់តំរូវការក្នុងស្រុក

AKP បានស្រង់សំដីរបស់ប្រធានសមាគមផលិតអំបិលកម្ពុជា គឺលោក ប៊ុន បារាំង ថា សំរាប់ឆ្នាំ២០១៨ កម្ពុជាមិនអាចផលិតអំបិលដើម្បីប្រើប្រាស់នៅក្នុងស្រុកបានទេ ដោយសារតែអាកាសធាតុមិនល្អ និងមាន​ភ្លៀងធ្លាក់ច្រើនពេក។

លោកបានបញ្ជាក់ថា «កម្ពុជាមានតម្រូវការអំបិលសំរាប់ប្រើប្រាស់ប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ​ៗ»។

ជាក់ស្តែងនៅឆ្នាំ២០១៧ កម្ពុជាខ្វះអំបិលចំនួន ៦៧ពាន់តោន ខណៈដែលខេត្តកំពត និងខេត្តកែប ផលិត​អំបិលបានត្រឹមតែ ៣៣ពាន់តោនប៉ុណ្ណោះ។ ដោយឡែកឆ្នាំ២០១៦ ការផលិតអំបិលមានការលើស​ពីផែន​ការ បានធ្វើឱ្យអំបិលសល់ រួចហើយចំនួនដែលនៅសល់នេះបានយកមកផ្គត់ផ្គង់ និងបំពេញតំរូវការនៅ​ឆ្នាំ២០១៧ ដែលខ្វះខាត។

AKP បានឱ្យដឹងទៀតថា បច្ចុប្បន្នសមាគមផលិតអំបិលកម្ពុជា កំពុងរៀបចំផែនការស្នើសុំគោលការណ៍​ពីរាជ​រដ្ឋាភិបាលកម្ពុជាក្នុងការនាំចូលអំបិល និងកំពុងតែសិក្សាអំបិលនៅ​ប្រទេស​ចិន ឥណ្ឌា និងប្រទេស​ផ្សេងទៀត ដែលមានគុណភាពល្អសំរាប់នាំចូលមកកម្ពុជា ហើយការនាំចូលនោះ គឺមិនឱ្យលើសពីតំរូវការ​ក្នុង​ស្រុងឡើយ។

លោក ប៊ុន បារាំង បានអះអាងថា សមាគមរបស់លោក កំពុងសិក្សាអំបិលនៅចិន និងឥណ្ឌា ក៏ដូច​ប្រទេស​ផ្សេងៗទៀតលើលទ្ធភាពក្នុងការនាំចូលដើម្បីបំពេញតំរូវការនៅកម្ពុជា ប៉ុន្តែប្រទេសវៀតណាម​ មិន​មែន​ជាគោលដៅឡើយ ដោយសារប្រទេសជិតខាងមួយនេះ កំពុងខ្វះខាតអំបិលដូចគ្នានឹងកម្ពុជា៕

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

សហគមន៍សួនគ្រួសារសម្បូរសប្បាយនៅបើកទទួលអ្នកទីក្រុងក្លាយជាសមាជិកថ្មី

តើលោកអ្នកពិតជាធុញថប់នឹងបរិយាកាសអាប់អួនៅក្នុងទីក្រុងមែនទេ ហើយចង់រកកន្លែងលំហែរកាយប្រកបដោយផាសុខភាព និងស្ងប់ស្ងាត់មែនទេ?