Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើជ្រក់ស្លឹកឆៃថាវ

បទពិសោធន៍ធ្វើជ្រក់ស្លឹកឆៃថាវ

បន្លែឆៃថាវ ក្រៅពីប្រើប្រាស់មើមធ្វើជាបន្លែ គេអាចប្រើស្លឹកបានទៀត។ យ៉ាងណាម៉ីញ​កសិករ អ៊ុច យោន អាយុ ៥០ឆ្នាំ រស់នៅភូមិពិសា ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង គាត់មានបទពិសោធន៍កៃច្នៃធ្វើជ្រក់ស្លឹកឆៃថាវមានរសជាតិឆ្ងាញ់ ហើយទុកបានយូរទៀតផង​។ បទពិសោធន៍ធ្វើនេះគាត់ច្នៃប្រឌិតដោយខ្លួនឯង និងសូមបង្ហាញដូចខាងក្រោម៖

១.ធាតុផ្សំ

  • ស្លឹកឆៃថាវ
  • អំបិល និងស្ករ។

២.របៀបផ្សំ

  • លាងស្លឹកឆៃថាវឱ្យស្អាត
  • យកស្លឹកឆៃថាវទៅដាក់ហាលថ្ងៃឱ្យស្រពាប់
  • ដាំទឹកអំបិលឱ្យប្រៃ ទុកឱ្យត្រជាក់
  • យកស្លឹកឆៃថាវមកច្របាច់ជាមូយទឹកអំបិលពូតឱ្យស្រស់ទឹក ហើយរៀបដាក់ក្នុងពាង
  • ដាំទឹកស្ករលាយអំបិលបន្ទិចឱ្យប្រៃ និងផ្អែមល្មមទុកឱ្យត្រជាក់ រួចហើយចាក់ទឹកស្ករ និង​អំបិលចូលពាង រួចខ្ទាស់នឹងបន្ទះឫស្សីឱ្យជាប់ទុករយៈពេល២ថ្ងៃ អាចបរិភោគបានជាមួយត្រីអាំងមានរសជាតិឆ្ញាញ់មិនចាញ់ជ្រក់ស្ពៃទេ។

ដូច្នេះបើយើងដាំឆៃថាវមិនសូវចុះមើម គួរយកស្លឹកមកកៃច្នៃធ្វើជាជ្រក់សម្រាប់បរិភោគ ឬលក់ក៏បាន៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

លោក ប៉ោ សេដ្ឋា បង្ហាញវិធីធ្វើក្រូចឆ្មារង៉ាំង៉ូវដោយប្រើអំបិល

ផ្លែក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេក៏អាចកែច្នៃធ្វើក្រូចង៉ាំង៉ូវ (ជ្រក់ក្រូច) បាន​យ៉ាង​ឆ្ងាញ់​ពិសា។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈដោយលាយជាមួយស្ករសនិងទឹកកក ឬជ្រក់ស្ងោរមាន់-ទា ស្ងោរជើងជ្រូក…។​ លោក ប៉ោ សេដ្ឋា  បានចេះពីរបៀបធ្វើក្រូចង៉ាំង៉ូវដ៏សាមញ្ញ ចំណាយអស់តិចនេះ​ពីអ្នកធ្វើការងារជា​មួយគ្នា ហើយលោកបង្ហាញពីរបៀបធ្វើដូចខាងក្រោម។