Home / ការកែច្នៃកសិផល / បទពិសោធន៍កែច្នៃធ្វើជ្រក់ក្ដឹបឪឡឹក

បទពិសោធន៍កែច្នៃធ្វើជ្រក់ក្ដឹបឪឡឹក

ឪឡឹកជាបន្លែមួយប្រភេទ ដែលមានប្រយោជន៍ច្រើន គឺនៅពេលវាទុំ យើងអាចបរិភោគ​ធ្វើជា​បង្អែម ផ្លែខ្ចីយើងក៏អាចយកវាមកកែច្នៃធ្វើជាជ្រក់ ឬធ្វើជាបន្លែសម្រាប់ស្ងោរ ឆា ម្ជូរ និងប្រហើរបាន​ដែរ​។ ជាក់ស្តែងបងស្រី សូរ សុផល ជាកសិករនិងជាប្រធានក្រុមស្ត្រីនៅគ្នុង​សមាគមកសិករ​ពិសោធន៍​​​​កសិកម្ម ភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ គាត់មានបទពិសោធន៍​ក្នុងការកែ​ច្នៃ​ក្ដឹប​ឪឡឹកធ្វើជាជ្រក់ដែលមានរសជាតិឆ្ងាញ់ ហើយមានបទពិសោធន៍នេះ គឺគាត់ចេះធ្វើពី​ម្តាយ​របស់​គាត់​តាំងពីយូរណាស់មកហើយ។ យើងសូមលើកយកបទពិសោធន៍នេះ មកចែកជូនបង​ប្អូនកសិករ​ទុក​ជាគំនិតសាកល្បងតាមដូចខាងក្រោម។

១-គ្រឿងផ្សំ

ដើម្បីធ្វើជ្រក់ឪឡឹក ត្រូវការគ្រឿងផ្សំមួយចំនួនដូចជា៖

  • ក្តឹបឪឡឹកខ្ចីៗ ៥ គីឡូក្រាម
  • អំបិលចំនួន ២ ខាំ
  • ស្ករសចំនួន ១ ខាំ។

២-របៀបផ្សំ

យកក្តឹបឪឡឹកមកលាងទឹកឱ្យស្អាត និងចិតវាជាចំណិតៗបណ្តោយផ្លែ (ចិតចង្វាមូល) ដាក់ក្នុង​ចាន​ដែក ឬចានធម្មតា។ រួចយកអំបិល និងស្ករមកដាក់ប្រលាក់ច្របាច់វាឱ្យ​សព្វចូលជាតិអំបិល​ជា​មួយ​​ឪឡឹក បន្ទាប់មកដាក់ចូលក្នុងកែវ រួចដាក់ហាលថ្ងៃចំនួន ១ថ្ងៃ ១យប់ ទើបជ្រក់ជូរល្មម​អាចយក​មក​​បរិភោគបាន។

ជ្រក់ឪឡឹកនេះ យើងអាចហូបផ្ទាប់ជាមួយត្រីអាំងមានឱជារសឆ្ងាញ់។ ជ្រក់នេះគេអាចរក្សាទុក​បានរយៈពេល ៥ថ្ងៃ បើលើសពីនេះ គឺអាចធ្វើឱ្យជ្រក់ជូរខ្លាំងហូបមិនកើត។ ដូចនេះ បើអស់លោកអ្នក​ចង់សាកល្បង សូមអនុវត្តតាមបទពិសោធន៍ដូចបានរៀបរាប់ខាងលើ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

លោក ប៉ោ សេដ្ឋា បង្ហាញវិធីធ្វើក្រូចឆ្មារង៉ាំង៉ូវដោយប្រើអំបិល

ផ្លែក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេក៏អាចកែច្នៃធ្វើក្រូចង៉ាំង៉ូវ (ជ្រក់ក្រូច) បាន​យ៉ាង​ឆ្ងាញ់​ពិសា។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈដោយលាយជាមួយស្ករសនិងទឹកកក ឬជ្រក់ស្ងោរមាន់-ទា ស្ងោរជើងជ្រូក…។​ លោក ប៉ោ សេដ្ឋា  បានចេះពីរបៀបធ្វើក្រូចង៉ាំង៉ូវដ៏សាមញ្ញ ចំណាយអស់តិចនេះ​ពីអ្នកធ្វើការងារជា​មួយគ្នា ហើយលោកបង្ហាញពីរបៀបធ្វើដូចខាងក្រោម។