Home / ការកែច្នៃកសិផល / បទពិសោធន៍កៃច្នៃផ្លែស្វាយចន្ទីធ្វើជាផ្អក

បទពិសោធន៍កៃច្នៃផ្លែស្វាយចន្ទីធ្វើជាផ្អក

ស្វាយចន្ទីគឺជាប្រភេទដំណាំយកផ្លែ និងគ្រាប់។ ក្រោយពេលប្រមូលផល (ផ្លែទុំ) គ្រាប់ស្វាយចន្ទីត្រូវបានកែច្នៃទៅជាចំណីមួយបែបដែលពេញនិយម គឺលីងសំរាប់ធ្វើគ្រឿងក្លែម ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់។ក្រៅពីកែច្នៃគ្រាប់គេអាចយកទៅកែច្នៃធ្វើម្ហូបផ្សេងទៀតបាន។ ជាក់ស្ដែងបងស្រី ចាន់ មានី ជាកសិកររស់នៅភូមិប្រសប់លាក់​ ឃុំបាទី ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានកែច្នៃផ្លែស្វាយចន្ទីទុំ ដែលប្រឡេះយកគ្រាប់ចេញធ្វើជា  «ផ្អកស្វាយចន្ទី»។ បទពិសោធន៍នេះ គាត់ចេះតាម​ឪពុកម្តាយរបស់គាត់តៗគ្នាតាមទំនៀមទំលាប់ពីបុរាណមក។ ដើម្បីធ្វើផ្អកស្វាយចន្ទី គាត់ដាក់គ្រឿងផ្សំមួយចំនួនដូចខាងក្រោម៖

.គ្រឿងផ្សំ

ផ្លែសា្វយចន្ទីទុំ ១គីឡូក្រាម (ប្រឡេះយកគ្រាប់ចេញ) អំបិល​២ខាំ​, ត្រីធំឬតូច​ ២ខាំ, អង្ករលីង ១ខាំ។

.របៀបធ្វើ

ត្រីដែលបំរុងទុកយកធ្វើផ្អកត្រូវលាងសំអាតឱ្យស្អាត និងដាក់សំរស់ទឹកឱ្យអស់

  • យកត្រីដែលសំរស់ទឹកនោះមកប្រឡាក់អំបិលឱ្យសព្វ ទុកមួយឡែកសិន
  • យកផ្លែស្វាយចន្ទីពូតយកទឹកចេញឱ្យអស់ហើយហែកជាចំរៀកតូចៗប៉ុនមេដៃ រួចដាក់ហាលថ្ងៃឱ្យស្រពាប់ស្ងួតទឹក
  • យកត្រីប្រឡាក់អំបិលច្របល់ជាមួយនឹងស្វាយចន្ទី ដែលបានហាលនោះឱ្យសព្វ
  • យកគ្រឿងផ្សំទាំងនេះទៅច្រកដាក់ក្រឡផ្អាប់ទុក​៧ថ្ងៃ​ទើបយកទៅចាវជាមួយអង្ករលីង ដើម្បីឱ្យផ្អកមានរសជាតិជូរ
  • បន្ទាប់ពីចាវអង្ករលីងហើយ គឺអាចផ្អាប់ទុកម្តងទៀតរយៈពេល ៣-៤ថ្ងៃ ផ្អកជូរអាចយកទៅបរិភោគបាន។

ក្នុងការកែច្នៃមុខម្ហូប គាត់បានយកផ្អកនេះទៅចៀនឬស្ងោរជាមួយបន្លែគ្រប់មុខតាមតំរូវការ។

សូមបញ្ជាក់ថា នៅពេលក្លាយទៅជាផ្អកសាច់ផ្លែស្វាយចន្ទីមានរសជាតិដូចសាច់មាន់ដែរ។

ដូច្នេះបើបងប្អូនកសិករមានដើមស្វាយចន្ទីផ្លែច្រើន បរិភោគមិនអស់ គួរសាកល្បងតាមបទពិសោធន៍ខាងលើនេះ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

វិធីធ្វើជ្រក់ខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី)

ក្នុងមួយថ្ងៃៗមានបងប្អូនជាច្រើនបានគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃកសិផលផងដែរ។ នៅពេលនេះ​សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើជ្រក់ខ្ញីមានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី។