Home / ព័ត៌មាន / វៀតណាមចង់វិនិយោគមួយពាន់លានដុល្លារនៅកម្ពុជាលើការដាំដុះ និងកែច្នៃ វិចខ្ចប់

វៀតណាមចង់វិនិយោគមួយពាន់លានដុល្លារនៅកម្ពុជាលើការដាំដុះ និងកែច្នៃ វិចខ្ចប់

តាមគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងនេះ បានអនុញ្ញាតឲ្យគណៈប្រតិភូវៀតណាម(ក្រុមហ៊ុនវៀតណាម FLC Group) ដែលមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ បានចូលជួបពិភាក្សាការងារ។ គេហទំព័រនៃក្រសួងនេះ បានឲ្យដឹងបន្តថា ការពិភាក្សាបានផ្តោតជាសំខាន់ទៅលើ៖ ១) ការបោះទុនវិនិយោគលើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក។ ២) ការកែឆ្នៃ និងវិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជា​ក្នុងគោលបំណងនាំចេញ។ ទាក់ទងទៅនឹងផែនការវិនិយោគខាងលើ ក្រុមហ៊ុន បានបញ្ជាក់​ថា បានត្រៀមទុនចំនួនប្រមាណជាមួយពាន់លានដុល្លារ ក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ ខាងមុខនេះ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ចិន មានគំរោងវិនិយោគវិស័យគ្រឿងយន្តកសិកម្មវៃឆ្លាតនៅកម្ពុជា

តាមហ្វេសប៊ុកក្រសួងកសិកម្មខ្មែរ បានឲ្យដឹងថា លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន បានជួបរដ្ឋមន្រ្តីកសិកម្មខ្មែរ ដើម្បីពិភាក្សាការ​ងារ​ជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី​១៨ …