Home / ការកែច្នៃកសិផល / បច្ចេកទេសធ្វើពងទាប្រៃ

បច្ចេកទេសធ្វើពងទាប្រៃ

ពងទាគឺជាអាហារសំបូរជីវជាតិប្រូតេអ៉ីនឬជាតិសាច់ដែលជួបដល់ការលូតលាស់នៃសាពាង្គ​កាយ​។​ពងទាស្រស់ត្រូវបានគេយកមកធ្វើម្ហូបអាហារបានជាច្រើនមុខដូចជា ចៀន ស្ងោរ ឆារ ធ្វើនំ បង្អែមផ្សេងៗ។ ក្រៅពីការប្រើពងទាស្រស់ធ្វើម្ហូប គេអាចយកវាមកច្នែធ្វើជាពងទាប្រៃដើម្បីរក្សាទុកបានយូរ និងបង្កើតបានជាម្ហូបមួយទៀត។​​ ដើម្បីជាជមនួយដល់ស្រ្តីមេផ្ទះក្នុងការកែរច្នៃអាហារ យើងសូមលើកយកពីបទពិសោធន៍ របស់អ្នកស្រី ប្រាជ្ញ សុខេម៉ី ក្នុងការធ្វើពងទាប្រៃដែលមានរសជាតិឆ្ងាញ់មកបងង្ហាញដូចខាងក្រោម។

១-វត្ថុធធាតុដើម គ្រឿងផ្សំ និងសំភារៈ

  • ពងទា ១០០គ្រាប់
  • អំបិល០,៩គីឡូក្រាម ឬ៩ ខាំ(អំបិលគ្មានជាតិអ៉ីយុងយ៉ូត)
  • ទឹកប្រហែល ៤ លីត្រ (លៃឲ្យលិចពងទានៅពេលដាក់ត្រាំ)
  • ក្រឡសំរាប់ដាក់ពងទាត្រាំ។

២-របៀបធ្វើ

  • យកពងទាមកលាងទឹក និងដុសសំបករបស់វាឱ្យស្អាត
  • យកអំបិលមកលាយជាមួយទឹក ហើយដាក់ដាំលើចង្ក្រានឱ្យពុះ រួចលើកទុកឱ្យត្រជាក់
  • តំរៀបពងទាដែលបានលាងរួចដាក់ក្នុងក្រឡ
  • ចាក់ទឹកអំបិលដែលបានដាំចូលក្នុងក្រឡដើម្បីត្រាំពងទា ហើយបិតគំរបក្រឡទុកក្នុងម្លប់
  • ទុកពងត្រាំរយៈពេលមួយខែទើបវាជ្រាបទឹកអំបិលសព្វ ហើយអាចយកមកស្ងោហូបបាន។

៣-ការប្រើប្រាស់

  • ស្រង់យកពងទាប្រៃពីក្នុងក្រឡតាមតម្រូវការមកស្ងោរដូចពងទាធម្មតា តែត្រូវប្រើ​រយៈ​ពេលយូរជាងបន្តិចទើបឆ្អិនល្អ។ដើម្បីសំគាល់ថា វាឆ្អិនល្អ​ គឺនៅពេលពុះវាជាពីរ​ចំណែក​គេពិនិត្យឃើញស្នូលលឿងរបស់វាឡើងក្រាម និងមានជាតិប្រេង។
  • គេអាចញ៉ាំពងទាប្រៃជាមួយបបរស ឬបាយអាស្រ័យលើចំណង់ចំណូលចិត្ត៕

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការកែច្នៃឆៃថាវធ្វើជ្រក់ទាំងដើម

លោកយាយ មាស ណុន រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មាន​បទពិសោធន៍ធ្វើជ្រក់ឆៃថាវទាំងដើមដែលមានរស់ជាតិឆ្ងាញ់ មកបង្ហាញជូនដូចខាងក្រោម។