បន្លែស្រស់ៗ គឺល្អសម្រាប់សុខភាពរួចទៅហើយ ដោយសារតែវាមានតម្លៃអាហារូបត្ថម្ភពេញលេញដែលមិនបាត់បង់កំឡុងពេលចម្អិនវា។ ប៉ុន្តែក៏មានបន្លែឆៅមួយចំនួនដែលមិនសមស្របសម្រាប់មនុស្សមួយចំនួនក្នុងការទទួលទានស្រស់ៗដែរ។
បន្លែស្រស់ខ្លះអាចមានគ្រោះថ្នាក់មិននឹកស្មានដល់ដែលយើងមិនបានរំពឹងទុក។ នេះបើយោងតាមវិទ្យាស្ថានអាហារូបត្ថម្ភនៃសកលវិទ្យាល័យ Mahidol មានដូចជា៖
១-សណ្តែកបណ្តុះ
សណ្តែកបណ្តុះឆៅ មានផ្ទុកនូវបាក់តេរីដូចជា Salmonella ឬ E. coli ដែលអាចម្លងមេរោគបាន។ វាក៏សមរម្យសម្រាប់ការលូតលាស់ នៃសារធាតុបង្កជំងឺផងដែរ ប្រសិនបើលោកអ្នកទទួលទានឆៅ។ ការឆ្លងទាំងនេះក៏នឹងត្រូវបំផ្លាញទៅវិញដែរ ប្រសិនបើលោកអ្នកយកសណ្តែកបណ្តុះទៅចម្អិនឬ ស្រុសនឹងទឹកក្តៅពុះ។
២-ស្ពៃក្តោប
មនុស្សដែលមានបញ្ហាលើសឈាម ឬក៏មុខងារក្រពេញទីរ៉ូអ៊ីតទាបជាងធម្មតានោះ ប្រសិនបើអ្នកញ៉ាំស្ពៃក្តោបឆៅ គឺវាអាចបណ្តាលឱ្យកើតមានជំងឺរលាកសន្លាក់ ព្រោះ
តែអ័រម៉ូនរារាំងការស្រូបយកអ៊ីយ៉ូតហើយក្រពេញទីរ៉ូអ៊ីតផលិតអរម៉ូនច្រើនជាង
ពេលមុន។ ដូច្នេះចូរបរិភោគបន្លែទាំងនេះដោយចម្អិនឱ្យបានឆ្អិនល្អ។ ប៉ុន្តែចំពោះមនុស្សមានសុខភាពល្អធម្មតាអាចទទួលទានបានដោយគ្មានបញ្ហាឡើយ។
៣-ដំឡូងបារាំង ដំឡូងឈើ ទំពាំង
ដំឡូងបារាំង ដំឡូងឈើ និងទំពាំង អាចមានសារធាតុពុល ដែលអាចប៉ះពាល់រាងកាយឬដល់ជីវិតក៏អាចថាបាន។ សារធាតុ cyanide នឹងរលាយអស់ទៅវិញ នៅពេលចម្អិនវា ឬ ឆ្លងកាត់កម្តៅ ១០នាទីឡើងទៅ។
៤- សណ្តែកកួរ
មានមនុស្សខ្លះអាចនឹងមានអាការៈឈឺពោះ ចុក ពោះ នៅពេលទទួលទានសណ្តែកកួរឆៅ វាអាស្រ័យទៅនឹងប្រពន្ធ័រំលាយអាហាររបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែរឿងដែលត្រូវចៀសវាងពិតប្រាកដនោះគឺសណ្តែកកួរ វាអាចត្រូវបានបាញ់ថ្នាំឱ្យបានផលលឿន ហើយពួកវាជាក្រុមរុក្ខជាតិដែលអាចប្រើថ្នាំសំលាប់សត្វល្អិតខ្ពស់។
ដើម្បីចៀសវាងរាល់បញ្ហាផ្សេងៗ ដែលយើងមើលមិនឃើញ លោកអ្នកគួរតែលាងសម្អាតដោយត្រាំនឹងទឹក និង លាងសម្អាតម្តងហើយម្តងទៀត ឬមុនទទួលទានត្រូវស្រុសវានឹងទឹកដាំពុះជាមុនសិន។ ក្នុងករណីលោកអ្នកដាំដុះដោយខ្លួនឯង ដោយមិនប្រើសារធាតុគីមី លោកអ្នកនៅតែអាចទទួលវាឆៅបាន។
៥-ស្ពៃ ប្រភេទដូចរូប
អាស៊ីត Oxalic នៅក្នុងស្ពៃប្រភេទនេះ អាចរំខានដល់ដំណើរការរាងកាយ ដើម្បីស្រូបយកកាល់ស្យូម និងជាតិដែក។ បើទោះបីជាយើងបរិភោគជាតិកាល់ស្យូមនិងជាតិដែក,ប៉ុន្តែប្រសិនបើយើងបរិភោគស្ពៃនេះឆៅអាចបណ្តាលឱ្យរាងកាយស្រូបយកកាល់ស្យូម និងជាតិដែកតិច។
វិធីបរិភោគបន្លែប្រកបដោយសុវត្ថិភាព
បច្ចុប្បន្ន គឺយើងមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើបន្លែខ្លាចក្រែងគេប្រើថ្នាំសម្លាប់សត្វល្អិត។ វិធីកាត់បន្ថយហានិភ័យនេះ គឺដើម្បីសំអាតបន្លែសូមលោកអ្នកត្រាំបន្លែរយៈពេល ១០នាទីមុនពេលលាង រួចលាងម្តងទៀត។ ការលាងបន្លែគឺមិនអាចកាត់បន្ថយបាក់តេរីដែលត្រូវបានស្រូបចូលក្នុងបន្លែបានឡើយ ដូច្នេះដំណោះស្រាយសាមញ្ញ គឺត្រូវចម្អិន ពីព្រោះបាក់តេរីភាគច្រើនខូច ឬងាប់នៅពេលដែលវាត្រូវកំដៅ៕
សហគមន៍សម្បូរសប្បាយ