Home / អាហារ និង សុខភាព / អ្នកជំនាញមិនឱ្យទទួលទានអាហារ ៦មុខ ព្រោះនាំឱ្យខូចសុខភាព

អ្នកជំនាញមិនឱ្យទទួលទានអាហារ ៦មុខ ព្រោះនាំឱ្យខូចសុខភាព

បើតាមអ្នកជំនាញផ្នែកសុខភាពនៅប្រទេសចិនបានឱ្យដឹងថា មានអាហារជាច្រើនដែលមានរសជាតិឆ្ងាញ់ពិសារ ហើយមនុស្សជាច្រើនញ៉ាំស្ទើរតែរៀងរាល់ថ្ងៃ ក៏ប៉ុន្តែទន្ទឹមនឹងភាពឆ្ងាញ់ពិសារនោះវាក៏ផ្តល់គុណវិបត្តមកវិញផងដែរ។ ជាពិសេស ចំពោះអ្នកដែលចូលចិត្តទទួលទានអាហារដូចជា សាច់គោអាំង ជ្រក់ ថ្លើមជ្រូក មី គ្រាប់ផ្កាឈូករ័ត្នប៊ីចេង… អាចបង្កឱ្យកើតមហារីក បេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។ ខាង​​​ក្រោមនេះ គឺជាអាហារដែលអ្នកគួរតែកាត់បន្ថយពីព្រោះ​វាអាចបង្កឱ្យកើតជំងឺធ្ងន់ធ្ងរបាន៖
-សាច់គោអាំង. សាច់គោអាំងត្រូវបានចម្អិនដោយភ្លើងដែលមានកម្តៅខ្លាំង ហេតុនេះវានឹងបង្កឱ្យ​​មានសារធាតុអីដ្រូសែនកាន់តែច្រើន ជាប់ផ្សែងភ្លើង ហើយអាចខ្លោចថែមទៀត។ ទាំងនេះហើយជាកត្តាចម្បងដែលធ្វើឱ្យអ្នកចូលចិត្តទទួលទានសាច់អាំងទាំងឡាយត្រូវប្រឈមនឹងជំងឺមហារីក ដោយមិនដឹងខ្លួន។

-ជ្រក់. មិនថាជ្រក់ត្រសក់ ជ្រក់ស្ពៃ ឬជ្រក់ផ្សេងៗទៀតនោះទេ វាមានផ្ទុកអំបិលច្រើន ដែលនាំឱ្យរាងកាយកើនឡើងនូវជាតិសូដ្យូមកាន់តែខ្លាំង។ ដូច្នេះ បើសិនបើអ្នកបរិភោគញឹកញាប់ពេក ច្បាស់ជាធ្វើឱ្យសម្ពាធឈាមកើនឡើងខ្ពស់ហើយត្រូវប្រឈមនឹងជំងឺបេះដូងជាមិនខាន។


-ថ្លើមជ្រូក. នៅក្នុងថ្លើមជ្រូកមានផ្ទុកសារធាតុកូឡេស្តេរ៉ូលខ្ពស់ណាស់ ហើយប្រសិនបើអ្នកទទួលទានច្រើនពេក វានឹងបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងជំងឺមហារីកផងដែរ។


-មី. មី ជាអាហារដែលមនុស្សជាច្រើនចូលចិត្តបំផុត ប៉ុន្តែវាមានរសជាតិសិប្បនិម្មិត និងតម្លៃអាហារូបត្ថម្ភទាប។ ប្រសិនបើអ្នកបរិភោគមីកញ្ចប់ច្រើនពេក អាចបង្កឱ្យមានហានិភ័យកង្វះអាហារូបម្ថម្ភ និងប្រមូលផ្តុំជាតិពុលនៅក្នុងរាងកាយកាន់តែច្រើន។


-ផ្កាឈូករ័ត្ន. គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែតច្រើន ដែលបង្កឱ្យប៉ះពាល់ដល់ការរំលាយអាហារ និងបង្កើនជាតិខ្លាញ់ក្នុងថ្លើម។ ជាពិសេស សម្រាប់អ្នកដែលទទួលទានញឹកញាប់ពេកអាចប្រឈមនឹងជំងឺក្រិនថ្លើមជាដើម។


-ប៊ីចេង. អ្នកមិនគួរបរិភោគប៊ីចេងច្រើនជាង៦ក្រាមឬប្រហែលជា១ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃនោះទេ ព្រោះវាអាចបណ្តោលឱ្យអាស៊ីត glutamic កើនឡើងនៅក្នុងឈាមកាន់តខ្ពស់ អាចបង្កទៅជាជំងឺឈឺក្បាល ញ័រទ្រូង ចង្អោរ និងប៉ះពាល់ដល់សរីរាង្គបន្តពូជ។

ហេតុដូច្នេះ ដើម្បីទទួលបានសុខភាពល្អ ហើយជៀសផុតពីជំងឺដង្កាត់ផ្សេងៗ អ្នករាល់គ្នាគួរតែកាត់បន្ថយចំពោះការទទួលទានអាហារទាំងប៉ុន្មាន ដូចបានរៀបរាប់ពីខាងលើរួចមកហើយនេះ៕

សហគមន៍សម្បូរសប្បាយ

 

 

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

វិធីចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ និងទន់ឆ្ងាញ់

ក្នុងការចៀនស៊ុតក្រឡុកគ្រឿងឲ្យក្រាស់ទន់ឆ្ងាញ់ ជាដំបូងត្រូវជ្រើសរើសស៊ុត ដែលថ្មីស្រស់ចំនួន៤ទៅ៥គ្រាប់ឡើងទៅ។ បន្ទាប់​មកគោះស៊ុតដាក់ក្នុងចានផ្សំគ្រឿង ដោយដាក់ទឹកត្រីតាមចំណូលចិត្ត រួចវាយក្រឡុកឲ្យវាចូលគ្នាសព្វ។