Home / កសិកម្ម / ជីវិត និងស្នាដៃរបស់កសិករ

ជីវិត និងស្នាដៃរបស់កសិករ

បម្រែបម្រួលជីវភាពគ្រួសារកសិករ

លោក កែវ រ៉ាន់ថេង រស់នៅភូមិសំរោង ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកពូមានដីកសិកម្មសរុបប្រមាណ ២,១០ហិកតា ហើយនៅលើផ្ទៃដីនេះ គាត់បានបែងចែកទៅជាដីសម្រាប់ដាំដុះដំណាំស្រូវសរុប ១,៦០ហិកតា ក្នុងនោះដីស្រែវស្សាមានចំនួន ០,៦០ហិកតា និងស្រូវប្រាំង ១ហិកតា ហើយដីធ្វើប្រព័ន្ធកសិកម្មចម្រុះចំនួន ០,៥ហិកតា។

មូលហេតុនៃការបែងចែកផ្ទៃដីនេះបាន ដោយសារមានការផ្តល់នូវគំនិតយោបល់ពីមន្ទីរកសិកម្មខេត្តកំពង់ចាម សហការជាមួយ អាយភីអឹម និងអង្គការចៃកា ដែលបានបណ្ដុះបណ្តាលបច្ចេកទេសដាំដុះដំណាំបន្លែ និងដំណាំស្រូវដល់គាត់។ គាត់សង្ឃឹមថា នឹងទទួលបានផលច្រើនមុខពីដី ២,១០ហិកតានេះ។

                                     ទិដ្ឋភាពការដាំដំណាំចំរុះនៅក្នុងកសិដ្ឋាន

១­-ការរៀបចំប្រព័ន្ធកសិកម្មចម្រុះ

ក-សកម្មភាពដាំដំណាំបន្លែ. ផ្ទៃដីដាំដុះបន្លែមានចំនួន ១០អារ ក្នុងនោះគាត់បានធ្វើការដាំដុះដំណាំដូចជា ស្ពៃ ខាត់ណា ខ្ទឹមស្លឹក ម្ទេស និងសាលាដ៍។ ដែលជាលទ្ធផលក្នុងមួយឆ្នាំនៃការដាំដុះដំណាំនេះ គាត់អាចដាំដំណាំបានពី ៤ ទៅ ៥ដងនៃដំណាំទាំងនោះ។

           ខ-សកម្មភាពជីកស្រះ. គាត់បានជីកស្រះចំនួន២ ដែលស្រះទី១ មានទំហំ ៤២៤ម៉ែត្រការ៉េ ហើយស្រះទី២ មានទំហំ ៤៥០ម៉ែត្រការ៉េ ដែលស្រះទាំងពីរនេះ អាចស្តុកទឹកទុកសម្រាប់ធ្វើការស្រោចស្រពដំណាំបន្លែ និងចិញ្ចឹមត្រី។ ចំពោះប្រភេទត្រី ដែលបានដាក់ចិញ្ចឹមនៅក្នុងស្រះទាំងពីរនេះគឺមានត្រី ឆ្ពិន ត្រីប្រា និងត្រីកាហែ។

           គ-សកម្មភាពនៃការចិញ្ចឹមសត្វ. ក្នុងមួយឆ្នាំគាត់បានដាក់ចិញ្ចឹមជ្រូកចំនួន២ទៅ៣ក្បាល។ ក្រៅ​ពីជ្រូក គាត់ក៏មានដាក់ចិញ្ចឹមមាន់ផងដែរ ដោយគាត់រក្សាចំនួន ៥ ទៅ ១០ក្បាល រយៈពេល២ទៅ៣ឆ្នាំ គាត់តែងតែប្តូរមេ ឬប្តូរបាចេញម្តង ហើយលក់តែមាន់សាច់តែប៉ុណ្ណោះ។ គាត់អាចលក់មាន់សាច់បាន ៣ដងក្នុងមួយឆ្នាំ។

២-លទ្ធផលទទួលបានប្រចាំឆ្នាំ២០១០

ក្រោយពីការអនុវត្តនូវសកម្មភាពខាងលើ លោកពូមានប្រសាសន៍ថា ការងារទាំងនោះបានធ្វើឲ្យក្រុមគ្រួសារគាត់មានការផ្លាស់ប្តូរច្រើន ដោយជាក់ស្តែងនៅក្នុងមួយឆ្នាំ គ្រួសារគាត់បានចំណាយទៅលើការដាំដំណាំ ការចិញ្ចឹមសត្វ អស់ទឹកប្រាក់ប្រមាណជា ៣.០៦០.០០០រៀល ដោយការចំណាយនេះមានចំណាយទៅលើការទិញគ្រាប់ពូជដំណាំ ការទិញពូជត្រី ពូជជ្រូក និងការផ្លាស់ប្តូរមេមាន់ឬបាមាន់។ ចំពោះប្រាក់ចំណូលដែលគាត់ទទួលបានវិញប្រមាណជា ១០.០៨០.០០០រៀល នៅក្នុងមួយឆ្នាំ។

ការចិញ្ចឹមជ្រូកនៅក្នុងកសិដ្ឋាន

៣-ចំណាប់អារម្មណ៍

លោកពូមានប្រសាសន៍ទាំងទឹកមុខញញឹមថា គាត់ពេញចិត្តនឹងការទទួលបាននូវលទ្ធផលដូចរាល់ថ្ងៃនេះណាស់ ព្រោះវាបានធ្វើឲ្យក្នុងគ្រួសារមានជីវភាពធូរធា។ ជាងនេះទៅទៀត ខ្លួនឯងក្លាយជាមនុស្សដែលសង្គមទទួលស្គាល់ និងមានការគាំទ្រច្រើនពីប្រជាជននៅក្នុងភូមិ។ ដូចនេះ កសិករផ្សេងទៀតគួរចាប់ធ្វើអ្វីដែលមានជុំវិញខ្លួនឯងឲ្យបានច្រើន នោះទើបអាចធ្វើឲ្យខ្លួនឯងអាចមានការផ្លាស់ប្តូរ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។