Home / អាហារ និង សុខភាព / ដំឡូងផ្អែម(ជ្វា)មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងល្អចំពោះអ្នកមានជំងឺទឹកនោមផ្អែមទៀតផង (ប្រភពខ្មែរណូត)

ដំឡូងផ្អែម(ជ្វា)មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងល្អចំពោះអ្នកមានជំងឺទឹកនោមផ្អែមទៀតផង (ប្រភពខ្មែរណូត)

ដំឡូងផ្អែមដែលលោកអ្នកតែងតែយកមកស្ងោរទទួលទាន​ ឬប្រើប្រាស់ជាបន្លែក្នុងម្ហូបមួយចំនួន

នោះការពិតវាមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម៖

១-ល្អសម្រាប់អ្នកទឹកនោមផ្អែម. ជាតិស្ករធម្មជាតិដែលមាននៅក្នុងដំឡូងផ្អែមនឹងជួយធ្វើឱ្យជាតិអាំងស៊ុយលីននិងកំរិតជាតិស្ករមានលំនឹងល្អ។

២-ប្រព័ន្ធរំលាយអាហារ. ដំឡូងសម្បូរសារជាតិសរសៃដែលអាចការពារជំងឺមហារីកពោះវៀនធំ និងការទល់លាមក។

៣-ការពារជំងឺមហារីកសួត. ដំឡូងផ្អែមជួយបង្កើតវីតាមីនអារ និងជួយសម្រួលប្រព័ន្ធផ្លូវដង្ហើមដែលអាចការពារជំងឺហើមសួតបាន។

៤-ប្រព័ន្ធភាពស៊ាំ.  ដំឡូងផ្អែមគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីនដេ ដែលជាវីតាមីនដ៏សំខាន់ក្នុងការជំរុញការងាររបស់ក្រពេញទីរ៉ូអ៊ីត ហើយអាចធ្វើឱ្យធ្មេញ​ ឆ្អឹងរឹងមាំ និងមានថាមពល។

៥-សុខភាពបេះដូង.  ប៉ូតាស្យូម​ និងវីតាមីនបេ៦ ដែលមានក្នុងដំឡូងផ្អែមអាចបង្ការជំងឺដាច់សរសៃ​ឈាមខួរក្បាល និងគាំងបេះដូង។

៦-សាច់ដុំនិងជាលិកា.​​​​​​​ ​ប៉ូតាស្យូម​ ដែលមានក្នុងដំឡូងផ្អែម ក៏អាចធ្វើឱ្យមានសាច់ដុំរឹងមាំជួយបង្កើតជាលិកាថ្មីៗឱ្យរាងកាយគ្រប់គ្រងចង្វាក់បេះដូង​និងការពារអាការៈហើមពោះបានផងដែរ។

៧. សារធាតុប្រឆាំងប្រតិកម្មអុកស៊ីត.​ ​ ដំឡូងផ្អែមមានផ្ទុកនូវសារធាតុបេតាខារ៉ូទីនដែលអាចប្រឆាំងទៅនឹងជំងឺរលាកសន្លាក់ ជំងឺហឺត និងទប់ស្កាត់ការអភិវឌ្ឍនៃជំងឺមហារីកសុដន់។

៨-សម្រាប់ទារក.​  ស្រ្តីមានផ្ទៃពោះត្រូវការអាស៊ីតហ្វូលីកដើម្បីធ្វើឱ្យម្តាយនិងកូនមានសុខភាពល្អ ជាពិសេសជួយអភិវឌ្ឍន៍កោសិការបស់ទារក។ ហើយដំឡូងផ្អែមសម្បូរអាស៊ីតហ្វូលិកនោះឯង។

៩-ការប្រឆាំងនឹងភាពតានតឹង.  ប៉ូតាស្យូមក្នុងដំឡូងផ្អែមអាចរក្សាតុល្យភាពនៃជាតិទឹកក្នុងរាងកាយ ជួយជំរុញលំហូរអុកស៊ីសែន និងរក្សាចង្វាក់បេះដូងបាន។​ហើយកក្តាទាំងនេះហើយដែលអាចប្រឆាំងនឹងភាពតានតឹងបាន។

១០-វីតាមីនសេ.  ដំឡូងផ្អែមសម្បូរដោយវីតាមីនសេ​​ ដែលជាវីតាមីនសំខាន់សម្រាប់ជំរុញមុខងាររបស់រាងកាយទាំងមូល។

១១-ជំងឺស្លេកស្លាំង. ដំឡូងផ្អែមមានផ្ទុកនូវជាតិដែកដែលវាមានប្រយោជន៍នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការខ្វះឈាម និងជួយបង្កើតកោសិកាឈាមសនិងក្រហម។

១២-សុខភាពស្បែក.​  ​វីតាមីនសេ និងវីតាមីនអឺ​ ក្នុងដំឡូងផ្អែមក៏អាចជួយធ្វើឱ្យស្បែកមានសុខភាពល្អផងដែរ។

១៣-វដ្តរដូវ.​  ដំឡូងផ្អែមអាចជួយឱ្យស្រ្តីមានវដ្តរដូវទៀងទាត់។

១៤-សុខភាពសក់. ជួយពន្លឿនកំណើនសក់ និងការពារបញ្ហាដូចជា អង្គែ និងសក់ខូច។

១៥-រ៉ែ.​  រ៉ែដូចជាប៉ូតាស្យូម ម៉ង់ហ្គាណែស​ ម៉ាញេស្យូម កាល់ស្យូម និងជាតិដែកមានក្នុងដំឡូងផ្អែមមានសារៈសំខាន់ណាស់សម្រាប់បង្កើត កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងអង់ហ្ស៊ីមរំលាយអាហារ៕

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល

តាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែក​ចាយ​បន្លែ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។