តើប្រិយមិត្តចូលចិត្តអាហារអាំងដែរឬទេ? បើចូលចិត្តទទួលទានអាហារអាំងក្រៀមៗ សូមមើលលទ្ធផលនៃការស្រាវជ្រាវរបស់អ្នកជំនាញដូចខាងក្រោមនេះ។
តាមលទ្ធផលនៃការស្រាវជ្រាវចុងក្រោយបំផុត ដោយក្រុមអ្នកជំនាញជនជាតិបារាំងបានរកឃើញលទ្ធផលថា ការអាំងអាហាររយៈពេល ២ម៉ោងនឹងធ្វើឲ្យកើតសារធាតុអុកស៊ីត ដែលជាសារធាតុបង្កឲ្យកើតមហារីកក្នុងបរិមាណខ្ពស់ស្មើនឹងជក់បារីរហូតដល់ទៅ ២០០.០០០ដើមឯណោះ ហើយនៅលើសាច់អាំងក៏នៅមានសារធាតុពុលផ្សេងៗជាច្រើនទៀត ដែលធ្ងន់ធ្ងរបំផុតនោះ គឺសារធាតុផ្សំអ៊ីដ្រូកាបោន ដែលជាភ្នាក់ងារបង្កើតកោសិកាអាក្រក់ ជាហេតុនាំឲ្យអ្នកចូលចិត្តទទួលទានសាច់អាំងក្រៀមៗនេះ ត្រូវប្រឈមនឹងជំងឺមហារីកគ្រប់ពេលវេលា៕