Home / កសិកម្ម / ការធ្វើជីកំប៉ុស្តគ្រាប់

ការធ្វើជីកំប៉ុស្តគ្រាប់

លោកពូ រស់ ម៉ៅ ជាកសិកររស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មានបទ-ពិសោធន៍ធ្វើជីកំប៉ុស្តគ្រាប់នេះ ប្រើលើដំណាំទទួលបានលទ្ធផល​ល្អ។ មូលហេតុដែលនាំនាំឲ្យគាត់ចាប់ផ្តើមធ្វើជីកំប៉ុស្តគ្រាប់ ដោយជីនេះងាយស្រួលក្នុងការដឹកជញ្ជូននៅរដូវវស្សា។ ជីនេះ គាត់បានធ្វើ និងប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើប្រភេទដំណាំដូចជា ដំណាំបន្លែយកស្លឹក ផ្លែ មើម ឃើញថាមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ ចំពោះធាតុផ្សំ និងវិធីផ្សំបង្ហាញជូនដូចខាងក្រោម៖

លោកពូ រស់ ម៉ៅ ជាកសិកររស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មានបទ-ពិសោធន៍ធ្វើជីកំប៉ុស្តគ្រាប់នេះ ប្រើលើដំណាំទទួលបានលទ្ធផល​ល្អ។ មូលហេតុដែលនាំនាំឲ្យគាត់ចាប់ផ្តើមធ្វើជីកំប៉ុស្តគ្រាប់ ដោយជីនេះងាយស្រួលក្នុងការដឹកជញ្ជូននៅរដូវវស្សា។ ជីនេះ គាត់បានធ្វើ និងប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើប្រភេទដំណាំដូចជា ដំណាំបន្លែយកស្លឹក ផ្លែ មើម ឃើញថាមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ ចំពោះធាតុផ្សំ និងវិធីផ្សំបង្ហាញជូនដូចខាងក្រោម៖

១-ឧបករណ៍សម្រាប់ប្រើប្រាស់

  • ចង្អេរសម្រាប់រ៉ែង
  • ឈើសម្រាប់វាយបំបែកដីដំបូក និងលាមកមាន់
  • បាវសម្រាប់ច្រកវត្ថុធាតុ
  • កញ្រ្ចែងរ៉ែង

២-ធាតុផ្សំ

ប្រភេទធាតុផ្សំដែលប្រើនៅក្នុងការរៀបចំធ្វើគឺមានដូចជា

  • ជីកំប៉ុស្តទឹក ៥០លីត្រ
  • លាមកមាន់ ៥០គីឡូក្រាម
  • លាមកប្រចៀវ ៥គីឡូក្រាម
  • ស្ករត្នោត ៣គីឡូក្រាម
  • ដីដំបូក ១០០គីឡូក្រាម
  • ដីស្រទាប់លើ ១០០គីឡូក្រាម
  • ផេះ ៥០គីឡូក្រាម (អង្កាម)
  • សណ្តែកបាយ ឬសណ្តែកអង្រែ ៥គីឡូក្រាម។

៣-សរបៀបធ្វើ

  • យកដីស្រទាប់លើ និងដីដំបូកទៅបុកឲ្យម៉ដ្ឋ រ៉ែងយកតែដីម៉ដ្ឋ
  • សណ្ដែកកិន និងត្រាំទឹកទុករយៈពេល ២យប់
  • ផេះ និងលាមកមាន់ដាក់ក្នុងបាវដំឲ្យម៉ដ្ឋយកមករ៉ែង
  • បន្ទាប់មកយកសារធាតុទាំងអស់នេះទៅច្របល់ចូលគ្នាឲ្យសព្វ
  • យកជីកំប៉ុស្តទឹកចំនួន ៥០លីត្រ ទៅចាក់ចូលក្នុងសារធាតុដែលយើងច្របល់ចូលគ្នា​ឲ្យសព្វរួចហើយនោះ
  • យកចង្អេរដែលមានប្រហោងតូចៗ ទៅរ៉ែងឲ្យជ្រុះជាគ្រាប់តូចៗ រួចយកទៅដាក់​ហាលថ្ងៃ​ចំនួន ២ថ្ងៃ។

៤-របៀបប្រើ

សម្រាប់ការប្រើប្រាស់ យើងអាចប្រើទៅលើស្រូវដែលមានបរិមាណ ៥០០គីឡូក្រាម ក្នុងផ្ទៃ ដីទំហំ ១ហិកតា (ដាក់ទ្រាប់បាត) និងដាក់ជីបំប៉ន ៥០០គីឡូក្រាម នៅពេលស្រូវកំពុង​លូត​លាស់ ឈើហូបផ្លែដូចជា កូនស្វាយ ខ្នុរ។ សម្រាប់កូនស្វាយ ១ដើមត្រូវដាក់ជី ១គីឡូក្រាមនៅបាតរណ្ដៅ។ តែបើដាក់បំប៉នគឺ ១គីឡូក្រាមក្នុង១ដើម ដោយដាក់ឲ្យឆ្ងាយពីរណ្ដៅ ២-៣តឹក។ ចំពោះដំណាំ ស្ពៃ ត្រកូន ល្ពៅ ដាក់ទ្រាប់បាតក្នុង១រងចំនួន២គីឡូក្រាម (រងទំហំ ១០ x ១ម៉ែត្រ)។

៥-ចំណាប់អារម្មណ៍

លោកពូបានមានប្រសាសន៍ថា ជីគ្រាប់នេះអាចប្រើលើដំណាំគ្រប់ប្រភេទ ធ្វើឲ្យ​ដំណាំ​​លូតលាស់ និងបានផលល្អ ម៉្យាងទៀតគាត់អាចរកប្រាក់ចំណូលបានខ្លះៗតាមរយៈការលក់ជីនេះ។

 

កំណត់សម្គាល់បន្ថែមលើអ្នកនិពន្ធ

ជាទូទៅ គេអាចយកដីដំបូកលាយជាមួយជីកំប៉ុស្ត លាមកមាន់ និងផេះ គេនឹងបានជីធម្មជាតិដ៏ល្អសម្រាប់ប្រើប្រាស់ទៅលើដីប្រភេទខ្សាច់។ ចំពោះដីដែលប្រភេទឥដ្ឋ គេប្រើជីកំប៉ុស្តលាយជាមួយផេះ អាចម៍មាន់ និងល្បាយខ្សាច់ខ្លះ ក៏អាចជួយឲ្យដំណាំបានលូតលាស់ល្អដែរ៕

Loading...

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

ការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិប្រើលើដំណាំ (កសិករឡាវ)

កសិករ ប៉ា ភីវ រស់នៅស្រុកបេក ខេត្តស៊ៀងខង ប្រទេសឡាវ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើថ្នាំពុលធម្មជាតិផ្សំពីរុក្ខជាតិទទួលបានជោគជ័យ។ ចំពោះបច្ចេកទេសផ្សំ និងរបៀបប្រើប្រាស់មានបង្ហាញដូចខាងក្រោម។