Home / កសិកម្ម / កសិករគួរនាំគ្នាដាំ និងប្រើប្រាស់ឆាយ៉ាឱ្យបានច្រើន

កសិករគួរនាំគ្នាដាំ និងប្រើប្រាស់ឆាយ៉ាឱ្យបានច្រើន

                            ដើមឆាយ៉ា

ដំណាំឆាយ៉ា (Cnidoscolus chayamansa ឬ Cnidoscolus acnitifolius) វាជារុក្ខជាតិ​ដែល​មាន​ប្រភព​ដើមពីតំបន់អាមេរិកកណ្តាល ហើយបច្ចុប្បន្នកំពុងត្រូវបានដាំដុះនៅកម្ពុជា។ ប្រជាជនមួយ​ចំនួន​នៅប្រទេសកម្ពុជាហៅឈ្មោះថា បន្លែផ្អែមអូលីវ ឬខាត់ណាយក្ស ដែលឈ្មោះនេះហៅទៅ​តាម​តំបន់។

ដំណាំឆាយ៉ាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ជាពិសេសជាតិដែក ប៉ូតាស្យូម កាល់ស្យូម វិតាមីនអារ និងវិតាមីនសេ។ ជាទូទៅវាមានសារធាតុចិញ្ចឹម ២ ទៅ ៣ដង ច្រើនជាងពួកបន្លែស្លឹក​ផ្សេងៗ​ទៀត។ តាមការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិអាហារូបត្ថម្ភប្រទេសម៉ិកស៊ិចកូ និងពីប្រភពផ្សេងៗទៀត បានបញ្ជាក់ថា ការបរិភោគឆាយ៉ានាំមកនូវផលប្រយោជន៍ដល់សុខភាពដូចខាងក្រោម៖

  • ជួយឱ្យចរន្តឈាមក្នុងរាងកាយដំណើរការបានល្អ
  • ជួយការរំលាយអាហារបានល្អ
  • ជួយការពារជំងឺឫសដូងបាត
  • ជួយភ្នែកឱ្យមើលបានច្បាស់
  • ជួយបន្ថយកូឡេស្តេរ៉ូល (Cholesterol)
  • ជួយសម្រកទំងន់
  • បង្កើតជាតិកាល់ស្យូមក្នុងឆ្អឹង
  • ជួយការពារការរលាកបំពង់ក និងជំងឺក្អក
  • ការពារកុំឱ្យមានជំងឺខ្វះឈាមក្រហម
  • ជួយការចងចាំ និងខួរក្បាលដើរតួនាទីបានល្អ
  • ជួយប្រឆាំងជំងឺទឹកនោមផ្អែម
  • ជួយធ្វើឱ្យក្រចកដៃរឹងបានល្អ
  • ជួយម្តាយឱ្យមានទឹកដោះច្រើន។

គេអាចប្រើស្លឹក និងទងឆាយ៉ាជាបន្លែ ដូចជាប្រភេទបន្លែ ផ្ទី និងខាត់ណា ឬពួកបន្លែស្លឹក​ផ្សេងៗ​

ទៀត។ ជាទូទៅគេនិយមយកវាធ្វើជាបន្លែឆា ស្លកកូរ ស៊ុប និងចៀនលាយជាមួយពងទា។ យកល្អមុន​ពេលគេយកវាមកបរិភោគ គឺគេយកវាទៅស្រុះជាមួយទឹកក្តៅរយៈពេលប្រមាណ ១០នាទីជាមុនសិន​ទើបយកវាមកឆា ឬស្លមុនបរិភោគ។ ស្លឹកឆាយ៉ាគេក៏អាចយកវាប្រើជាចំណីសត្វបានដែរ តែគេត្រូវហាល​វា​ឱ្យស្ងួតសិន។

ដើមឆាយ៉ាត្រូវបានគេដាំតាមរយៈមែករបស់វា ដូចជាការដាំដំឡូងមីដែរ។​ គេអាចប្រមូលផល​

បានច្រើនដងតាមរយៈការបេះស្លឹកខ្ចីៗយកមកធ្វើជាបន្លែដោយមិនចាំបាច់ដាំសារជាថ្មីទេ (ដាំទាំងទង)។

ដោយដើមឆាយ៉ាមានភាពងាយស្រួលក្នុងការដាំ ផ្តល់ផលច្រើន និងអាចប្រើជាបន្លែ ដែលមាន

ផលប្រយោជន៍ល្អដល់សុខភាព យើងគួរនាំគ្នាដាំឆាយ៉ាសម្រាប់បរិភោគ៕

បណ្ឌិត យ៉ង សាំងកុមា

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។