Home / កសិកម្ម / បទពិសោធន៍ផលិតជីកំប៉ុស្តរយៈពេលខ្លី

បទពិសោធន៍ផលិតជីកំប៉ុស្តរយៈពេលខ្លី

អ្នកមីង ម៉ៅ ស៊ឹម ជាកសិកររស់នៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ គាត់មានបទពិសោធន៍ធ្វើជីកំប៉ុស្តសម្រាប់ប្រើលើដំណាំឈើហូបផ្លែ ដំណាំស្រូវ និងដំណាំបន្លែ ដែលអាចធ្វើឲ្យដំណាំដុះលូតលាស់ល្អ ទិន្នផលខ្ពស់។ គាត់ចាប់ផ្តើមធ្វើជីនេះតាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន។ចំពោះធាតុផ្សំ និងវិធីសាស្ត្រផ្សំមានបង្ហាញជូនដូចខាងក្រោម៖

    គំនរកំប៉ុស្ត
គំនរជីកំប៉ុស្តពុកផុយ

១-សារធាតុផ្សំ

ធាតុផ្សំសម្រាប់ធ្វើជីកំប៉ុស្តគ្រាប់មាន៖

  • ស្លឹកឈើស្ងួត
  • អង្កាមឆៅ ២០គីឡូក្រាម
  • ធ្យូងអង្កាម ២០គីឡូក្រាម
  • សណ្តែកខ្មោច
  • លាមកមាន់ ៥០គីឡូក្រាម
  • សណ្ដែកបាយ ឬសណ្ដែកអង្រែ ១០គីឡូក្រាម។

២-របៀបធ្វើ

  • ស្រទាប់ទី១. រៀបស្លឹកឈើស្ងួតកំរាស់ ២តឹក ២០គីឡូក្រាម
  • ស្រទាប់ទី២. អង្កាមឆៅ ១តឹក
  • ស្រទាប់ទី៣. ធ្យូងអង្កាម ១តឹក
  • ស្រទាប់ទី៤. លាមកមាន់ ០,៥តឹក (កន្លះតឹក)
  • ស្រទាប់ទី៥. សណ្ដែកខ្មោច ១តឹក។

ក្រោយពីរៀបជាស្រទាប់រួច គាត់បានស្រោចទឹកមួយថ្ងៃពីរដង (ករណីរដូវប្រាំង) បើរដូវវស្សា

មិនបាច់ស្រោចទឹកទេ ហើយក៏មិនចាំបាច់ធ្វើដំបូលដែរ។

៣-របៀបប្រើ

ក្រោយពីធ្វើបាន៣០ថ្ងៃ គាត់អាចយកជីនេះទៅប្រើប្រាស់បាន។ សម្រាប់ការប្រើប្រាស់ យើងអាចប្រើទៅលើស្រូវដែលមានបរិមាណ ៥០០គីឡូក្រាមលើផ្ទៃដីទំហំ ១ហិកតា។ ដាក់ដំណាំឈើហូបផ្លែដែលមានបរិមាណ ៣០០គីឡូក្រាមសម្រាប់ទ្រាំបាត និងសម្រាប់ដាក់បំប៉ន ២០០គីឡូក្រាម នៅលើស្វាយចំនួន ៤៥ដើម។ ប្រភេទដំណាំដែលបានប្រើជីកំប៉ុស្តមានដូចជា កូនស្វាយ និងបន្លែគ្រប់មុខ។ សម្រាប់កូនស្វាយ ១ដើម ត្រូវដាក់ជី១គីឡូក្រាមនៅបាតរណ្តៅ។ តែបើដាក់បំប៉នគឺក្នុង ១រងចំនួន ២គីឡូក្រាម ដែលមានប្រវែងបណ្ដោយ ១០ម៉ែត្រ។

៤-ចំណាប់អារម្មណ៍

អ្នកមីងមានប្រសាសន៍ថា ជីនេះអាចប្រើលើដំណាំគ្រប់ប្រភេទ ធ្វើឲ្យដំណាំលូតលាស់ និងបានផលល្អ ម៉្យាងទៀតគាត់អាចរកប្រាក់ចំណូលបានខ្លះៗតាមរយៈការលក់ផលដំណាំនេះ៕

 

ពាន សុខា និង ស៊ិន អង្គារសាធ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។