ជំងឺសម្ពាធឈាមឡើងខ្ពស់ដែលប្រជាពលរដ្ឋខ្មែរច្រើនហៅថាលើសឈាម (Hypertension) គឺជាជំងឺដែលកំពុងសម្លាប់ប្រជាជនកម្ពុជានិងមនុស្សលើពិភពលោកមិនតិចនាក់នោះទេ។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក គឺក្មេងវ័យជំទង់នៅសហរដ្ឋអាមេរិកប្រមាណ១ភាគ៣ជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់។
កត្តាដែលនាំឲ្យមានជំងឺនេះ គឺដោយសារតែមានបញ្ហាតានតឹង កង្វះអាហារដែលមានសារធាតុគ្រប់គ្រាន់និងមិនសូវហាត់ប្រាណ។នៅពេលដែលសម្ពាធឈាមឡើងខ្ពស់ វានឹងបង្កហានិភ័យដល់សុខភាពដូចជាអ្នកជំងឺប្រឈមនឹងជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺតម្រងនោម និងរោគសញ្ញាជាច្រើនទៀត។ រុក្ខទាំង ៧យ៉ាងខាងក្រោមនេះ មិនអាចជួយព្បាបាលជំងឺសម្ពោសឈាមឡើងខ្ពស់ឱ្យជាសះស្បើយនោះទេ ប៉ុន្តែវាអាចជួយសម្រាល ឬបន្ថយសម្ពោសឈាមបាន។
១. ជីអង្គាម. ជីអង្គាមគឺជារុក្ខជាតិក្រអូប ដែលអាចជួយបន្ថយសម្ពោធឈាមឡើងខ្ពស់បាន។ លោកអ្នកអាចពិសារដោយយកស្លឹកស្រស់ដាក់លាយនឹងសម្ល ឬស៊ុបជាដើម។ ប្រការល្អបើរលោកអ្នកមានជំងឺសម្ពោធឈាមឡើងខ្ពស់គួរដាំជី (ជីអង្កាមមួយផើងតូច) និងឧស្សាហ៍ញាំជាប្រចាំ។
២. ដើមយីហ៊ុប. លោកអ្នកគួរហូបឱ្យបានញឹកញាប់ ប្រសិនជាមានជំងឺសម្ពោធឈាមឡើងខ្ពស់ ជាពិសេសអ្នកដែលលេចរោគសញ្ញាទឹកនោមផ្អែម។ លោកអ្នកអាចពិសារដោយលាយបន្តិចជាមួយនឹងកាហ្វេក៏បាន។
៣. ក្រវាញ. ជាប្រភេទរុក្ខជាតិដែលមានច្រើននៅប្រទេសឥណ្ឌា ហើយប្រជាជននៅអាស៊ីភាគខាងត្បូងចូលចិត្តដាក់ផ្សំជាមួយនឹងអាហារ។ ធ្លាប់មានការស្រាវជ្រាវនាពេលកន្លងទៅ ដែលបានបង្ហាញថា ការបរិភោគអាហារដែលមានរុក្ខជាតិក្រវាញផ្សំជាមួយនឹងធ្វើឲ្យសម្ពោធឈាមថយចុះ។
៤. ខ្ទឹមស. វាមិនត្រឹមតែជាប្រភេទរុក្ខជាតិដែលចាំបាច់ធ្វើឱ្យអាហារមានឱជារសនោះទេ ប៉ុន្តែវាក៏អាចជួយធ្វើឲ្យសម្ពោធឈាមថយចុះផងដែរ។
៥. ផ្ការំយោល ឬផ្ការច្បារ. ជាប្រភេទរុក្ខជាតិ ដែលអាចជួយធ្វើឱ្យសម្ពោធឈាមថយចុះដែរ ប៉ុន្តែអ្នកជំនាញលើកឡើងថា ការប្រើប្រាស់ត្រូវមានកំណត់ ព្រោះថារុក្ខជាតិនេះមានមុខពីរ បើហូបច្រើនពេកនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ គេអាចដាក់ហូបជាមួយទឹកក្ដៅដូចទឹកតែដែរ៕