សហគមន៍សម្បូរសប្បាយ សូមលើកយកពីវិធីធ្វើសាច់គោងៀតមកចែកជូនស្ត្រីមេផ្ទះដូចខាងក្រោម ៖
១.គ្រឿងផ្សំ
- សាច់គោគ្មានខ្លាញ់ ១ គីឡូក្រាម
- អំបិល កន្លះ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ម្ទេសស្ងួតបុក កន្លះស្លាបព្រាកាហ្វេ
- គ្រាប់ល្ង ១ ស្លាបព្រាកាហ្វេ
២.វិធីធ្វើ
- ជៀរសាច់គោជាបន្ទះស្ដើងៗ
- លាយគ្រៀងផ្សំទាំងអស់ចូលគ្នា រួដាក់សាច់គោចូលច្របល់ចូលគ្នាឱ្យសព្វ ផ្អាប់ទុកពីរម៉ោង។
- យកសាច់ដែលប្រលាក់រូចទៅហាលថ្ងៃយ៉ាងហោចណាស់៥ម៉ោងដោយត្រឡប់សាច់ចុះឡើង៕