នៅពេលនេះ សហគមន៍សម្បូរសប្បាយ សូមលើកយកពីវិធីធ្វើតែស្លឹកគ្រៃ សំរាប់បំប៉នសុខភាពមក
បង្ហាញជូនដូចខាងក្រោម៖
១. សំភារៈ និងវត្ថុធាតុដើម
- កាំបិតមុត (សំរាប់ហាន់ស្លឹកគ្រៃ)
- ចង្អេរសំរាប់ហាលស្លឹកគ្រៃ
- ជ្រុញសំរាប់ហាន់។
២. របៀបធ្វើ
- លាងគល់ស្លឹកគ្រៃឲ្យស្អាត រួចទុកឲ្យស្រស់ទឹក បន្ទាប់មកយកវាទៅហាន់ឲ្យស្ដើងៗ (ហាន់ឲ្យស្ដើងដូចហាន់សំរាប់ធ្វើគ្រឿងស្ល)
- ក្រោយពីហាន់ហើយ គឺយកទៅហាលថ្ងៃរយៈពេល២-៣ថ្ងៃឲ្យស្ងួតល្អ (បើហាលមិនស្ងួតទេពេលលីងមិនឈ្ងុយល្អ)
- ក្រោយពីហាលស្ងួតហើយយកវាទៅលីងឲ្យឈ្ងុយ
- ច្រកវាទុកក្នុងដប និងបិទគម្របឲ្យជិត ដើម្បីរក្សាក្លិន
- នៅពេលយើងត្រូវការយើងអាចយកវាទៅឆុងទឹកសំរាប់ទទួលទាន ដូចជាឆុងទឹកតែដែរ។
ចំណាប់អារម្មណ៍
តែស្លឹកគ្រៃនេះអាចឆុងទឹកផឹកជាប្រចាំពីព្រោះវាមានប្រសិទ្ធភាពជួយធ្វើឲ្យពោះវៀនដើរខ្យល់ល្អ និងធ្វើឲ្យសរសៃឈាមមានដំណើរការល្អ៕