Home / អាហារ និង សុខភាព / អាហារ និងសុខភាព

អាហារ និងសុខភាព

ផលិតផលសណ្តែកសៀងជួយបន្ថយមហារីកសុដន់ (ទស្សនាវដ្តីអង្គរធំ ថ្ងៃទី២ ខែមករា ឆ្នាំ២០១២

តាមការស្រាវជ្រាវបង្ហាញអោយឃើញថា ក្មេងស្រីដែលទទួលទានផលិតផលសណ្ដែកសៀងមានលទ្ធផលល្អ ដោយសារតែនៅក្នុងសណ្ដែកសៀងមានផ្ទុកដោយសារជាតិម្យ៉ាង​ ដែលអាចកាត់បន្ថយការប្រឈមនឹងមហារីកសុដន់កំរិតធ្ងន់បាន។

 

 

ខ្ទឹមសជួយការពារបេះដូង (ទស្សនាវដ្តីអង្គរធំ ថ្ងៃទី២ ខែមករា ឆ្នាំ២០១២)

សមាសធាតុ ដែលមាននៅក្នុងខ្ទឹមសអាចជួយការពារបេះដូងមិនឲ្យខូចខាត បន្ទាប់ពីការកើតជំងឺគាំងបេះដូងឬធ្វើការវះកាត់បេះដូង។ ព្រោះនៅក្នុងខ្ទឹមស មានផ្ទុកសារធាតុ ដែលវាអាចមានប្រតិកម្មជាមួយនឹងកោសិកាឈាមក្រហម ដែលអាចផលិតស៊ីដ្រូហ្សែនស៊ុលភីដ ជួយធ្វើឲ្យសរសៃឈាមដំណើរការបានស្រួល និងឈាមដើរបានល្អ។ ម្យ៉ាងទៀតក្លិនឈួលរបស់ខ្ទឹមសនៅពេលខាងមុខវាអាចជំនួសការព្យាបាលដោយប្រើឧស្ម័នអ៊ីដ្រូហ្សែនស៊ុលភីដបាន ពីព្រោះវាអាចជួយកាត់បន្ថយការខូចខាតសន្ទះបេះដូងបានរហូតដល់ ៦១ភាគរយ។

 

បន្ថយអាការៈឈឺធ្មេញដោយអំបិល និងសាច់ជូរ (ទស្សនាវដ្តីអង្គរធំ ថ្ងៃទី២ ខែមករា ឆ្នាំ២០១២)

ពេលមានអាការៈឈឺធ្មេញ ធ្វើឲ្យពិបាកទ្រាំ ទម្រាំបានទៅជួបគ្រូពេទ្យធ្មេញ អ្នកអាចប្រើរូបមន្តរបស់ចាស់បុរាណ ដើម្បីបន្ថយអាការៈឈឺធ្មេញជាបណ្ដោះអាសន្ន ដោយយកអំបិលក្រួសទៅបុកឲ្យម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ និងរកសាច់ជូរមកបុកឲ្យម៉ដ្ឋចំនួនកន្លះស្លាបព្រាកាហ្វេដែរ ដាក់ចូលក្នុងពែងលាយចូលគ្នាឲ្យសព្វ លាងដៃឲ្យស្អាតមុននឹងប្រើម្រាមដៃបៀកដាក់ចូលបរិវេណធ្មេញដែលឈឺនឹងជួយបន្ថយអាការៈឈឺធ្មេញបាន។ ហើយបើខ្លាចថា ពេលដាក់ចូលទៅក្នុងមាត់សារ-ធាតុទាំងនោះរលាយលឿនពេក យើងអាចយកល្បាយខាងលើទៅខ្ចប់នឹងសំឡីស្ដើង និងខ្ចប់ដោយក្រណាត់ស្បៃ (ប្រភេទស្បៃរុំរបួស) យកទៅដាក់នៅក្នុងធ្មេញដែលឈឺរួចខាំសង្កត់ឲ្យជាប់លើសំឡីនោះ។ បន្ទាប់ពីនោះត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីពិនិត្យមូលហេតុនាំឲ្យឈឺធ្មេញ។

បន្លែប៉េងបោះល្អសម្រាប់សុខភាព (ទស្សនាវដ្តីអង្គរធំ ថ្ងៃទី២ ខែមករា ឆ្នាំ២០១២)

ប៉េងបោះសម្បូរទៅដោយសារធាតុ ជាច្រើនមុខ​ ដែលមានគុណសម្បត្តិសម្រាប់រាងកាយ ហើយវាអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអា- ហារ បន្ថយជាតិអាស៊ីដក្នុងឈាម ទប់ស្កាត់ការរីកលូតលាស់របស់មេរោគផ្សិត ជំនួយស្បែក បន្ថយឱកាសប្រឈមនឹងជំងឺមហារីកពោះវៀន។ ជាពិសេសចំពោះមនុស្សប្រុស ប៉េងបោះវាអាចបន្ថយអត្រាកើតជំងឺមហារីកក្រពេញប្រូស្តាតបាន។

ចំពោះគុណសម្បត្តិច្រើនបែបនេះ អ្នកគួរប្រើប៉េងបោះក្នុងវិធីមុខម្ហូបប្រចាំថ្ងៃរបស់អ្នកឲ្យបានច្រើនមុខយ៉ាងសម្បូរបែប ទាំងទទួលទានស្រស់  ឬផ្សំម្ហូបនានា តាមចំណង់ចំណូលចិត្ត ឬធ្វើស៊ុបប៉េងបោះទទួលទានក្តៅៗ ល្អចំពោះសុខភាពមនុស្សនៅក្នុងគ្រួសារ។

សំបកផ្លែឈើអាចជាមូលហេតុនាំឲ្យឈឺបំពង់ក (ទស្សនាវដ្តីអង្គរធំ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១)

អ្នកស្រាវជ្រាវបានឲ្យដឹងថាសារធាតុដែលនៅជាប់នឹងសំបកផ្លែឈើជាពិសេសសារធាតុពុលពីថ្នាំសម្លាប់សត្វល្អិត អាចជាមូលហេតុបណ្ដាលឲ្យកើតអាការៈឈឺក ទោះបីជាអ្នកបានលាងសម្អាតដោយប្រើទឹកស្អាតរួចរាល់ហើយក្តី ផ្លែឈើដែលមានសារធាតុពុលនៅពេល ដែលអ្នកទទួលទានទាំងសំបកអាចធ្វើឲ្យអ្នកហើមអណ្តាតបាន។ ដូចនេះមុនពេលទទួលទានអ្នកគួរចិតសំបកចេញ ឬលាងទឹកជានិច្ច។

 

 

សាច់សត្វអាចប៉ះពាល់សុខភាព (ទស្សនាវដ្តីអង្គរធំ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១)

ប្រសិនបើយើងចូលចិត្តពិសាសាច់សត្វ​ច្រើនពេក វាអាចនាំឲ្យមានការប៉ះពាល់ដល់សុខភាពច្រើន ដែលអាចបង្កឲ្យមានជំងឺ ហើមសន្លាក់ ជំងឺមហារីកពោះវៀនជាដើម។ល។ ដូច្នេះអ្នកគួរទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនជំនួសវិញ៕

 

អំពី សេង រង្សី

សេង រង្សី
ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

អាមីដុង, ប្រេង ខ្លាញ់, វីតាមីនអា ឬជីវជាតិអា, វីតាមីនបេ, វីតាមីនសេ

អាមីដុង  ជាអាហារដ៏ចំបង និងជាប្រភពផ្តល់ថាមពលដ៏សំខាន់ដល់រាងកាយយើង។ អាមីដុង ឬពពួកជាតិម្សៅនេះមានច្រើននៅក្នុងអង្ករ ពោត ដំឡូង។ល។ ប្រេង ខ្លាញ់   គឺជាអាហារថាមពលហើយក៏ជួយរក្សាស្បែកឲ្យរលោង និងមានសុខភាពល្អ។ យើងបានប្រេងពីគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកដី សណ្តែកសៀង ល្ងរ …