Home / កសិកម្ម / របៀបទុកដាក់គ្រាប់ពូជតាមបែបសាមញ្ញ

របៀបទុកដាក់គ្រាប់ពូជតាមបែបសាមញ្ញ

គ្រាប់ពូជ ដែលយើងរក្សាទុកសម្រាប់ដាំនៅរដូវ​ក្រោយគឺតែងតែជួបប្រទះនូវបញ្ហាជាច្រើន ដូចជាសត្វល្អិតបំផ្លាញ ឬជំងឺ។ ម្យ៉ាងវិញទៀត ក្រៅពីសត្វល្អិត និងជំងឺ ក៏នៅមានសត្វកណ្តុរ ដែលជាសត្វចង្រៃបំផុតដែរ។ មានកសិករខ្លះ ថែរក្សាទុកគ្រាប់ពូជ ដោយច្រកទុកក្នុងថង់ក្រណាត់ ឬទុកក្នុងស្មុគ។ ​ វិធីនេះក៏នៅមានពេលខ្លះមិនអាចគេចផុតពីការបំផ្លាញរបស់សត្វកណ្តុរ​បានទេ។​ នៅពេលនេះ យើងខ្ញុំ​សូមចែករំលែកនូវបទពិសោធន៍នៃការរក្សាទុកគ្រាប់ពូជបានយ៉ាងល្អ​ ព្រមទាំងអាចជៀសផុតពីការបំផ្លាញ របស់សត្វកណ្តុរបានផងដែរ គឺយកគ្រាប់ពូជបន្លែដូចជា ត្រសក់ សណ្តែក​កួរ​ ត្រប់ ល្ពៅ ឃ្លោក មកហាលឲ្យស្ងួត រួចយកទៅដាក់នៅក្នុងសំបកននោងទុំ  រួចចងវាព្យួរទៅនឹងធ្នឹមចង្រ្កានបាយ។ ធ្វើដូចនេះ   កណ្តុរមិនអាចបំផ្លាញគ្រាប់ដំណាំយើងបានឡើយ ពីព្រោះសំបកននោងទុំ វារឹង​ក្រៀម មានលក្ខណៈពិសេសមួយទៀត គឺគ្រាប់ពូជដែលនៅក្នុងនោះ នឹងមានដំណុះល្អជាងរក្សាទុកនៅកន្លែងផ្សេងទៀតផង៕


ស៊ិន  អង្គារសាធ       

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។