Home / កសិកម្ម / បទពិសោធន៍កម្ចាត់ក្រាភ្លើងលើដំណាំស្រូវ

បទពិសោធន៍កម្ចាត់ក្រាភ្លើងលើដំណាំស្រូវ

ធាតុផ្សំសម្រាប់ធ្វើថ្នាំកម្ចាត់ក្រា            

លោកពូ សែម សាត ជាកសិកររស់នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ល្អក្នុងការកម្ចាត់ក្រាភ្លើងលើដំណាំស្រូវដែលបទពិសោធន៍​​នេះមានបង្ហាញជូនដូចខាងក្រោម៖

ធាតុផ្សំ

  • ស្លឹកស្ដៅ ២គីឡូក្រាម
  • ទន្ទ្រានខែត្រ ២គីឡូក្រាម
  • អំបិល ២គីឡូក្រាម
  • លាមកគោស្រស់ ១០គីឡូក្រាម។

របៀបផ្សំ

យកស្លឹកស្តៅ និង ទន្ទ្រានខែត្រ មកហាន់ឲ្យ​ល្អិត ហើយដាក់អំបិល លាមកគោស្រស់ ច្របល់ឲ្យសព្វជាការស្រេច បន្ទាប់មកយើងអាចយកវាទៅប្រើប្រាស់បានដោយមិនចាំបាច់ចំណាយពេលយូរទេ គឺធ្វើភ្លាមអាចប្រើបានភ្លាម។

របៀបប្រើ

ពេលច្របល់រួចហើយ យើងអាចយកវាទៅដាក់រោយនៅចំគុម្ពរុក្ខជាតិដែលមានជំងឺ។ បើយើងមានថ្នាំច្រើន អាចដាក់ច្រើននៅលើដីស្រែទាំងអស់ក៏បាន។ ព្រោះវាអាចកម្ចាត់ជំងឺក្រានេះបាន និងធ្វើឲ្យដំណាំស្រូវរបស់យើងអាចលូតលាស់បានល្អផងដែរ។

ចំណាប់អារម្មណ៍

ក្រោយពីលោកពូបានប្រើថ្នាំនេះហើយ គាត់មានប្រសាសន៍ថា វាពិតជាមានគុណភាពល្អ អាចឲ្យបងប្អូនកសិករធ្វើការសាកល្បងប្រើឲ្យបានគ្រប់ៗគ្នា៕

 

ពាន សុខា  

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។