បេះដូង គឺជាសរីរាង្គដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ដូច្នេះមនុស្សគ្រប់រូបគួរតែផ្តល់ការ
ថែទាំបេះដូងឲ្យបានល្អ គឺមិនគួរបណ្តែតបណ្តោយឲ្យមានការឈឺចាប់នោះទេ។ វិធីថែទាំបេះដូងដែលចាត់ទុកថាងាយស្រួលបំផុត គឺជាការស្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ចំពោះបេះដូង ក្នុងនោះមានដូចជា៖
- សារជាតិពណ៌ក្រហម. ជាសារជាតិជួយប្រឆាំងនឹងពពួកបាក់តេរី កាត់បន្ថយអត្រាប្រឈមនៃអាការៈរោគស្ទះសរសៃឈាមបេះដូង ហើយត្រូវបានគេរកឃើញមាននៅក្នុងផ្លែឪឡឹក ប៉េងប៉ោះ និងផ្លែទទឹម។
- សារជាតិពណ៌ទឹកក្រូច និងពណ៌លឿង. មានសារជាតិជួយ
- បំប៉នបេះដូង និងក្រពះអាហារ រួមទាំងកាត់បន្ថយអត្រានៃការកើតរោគមហារីកផងដែរ ដែលគេរកឃើញមាននៅក្នុងផ្លែក្រូចពោធិសាត់។
- សារជាតិពណ៌ស្វាយ និងក្រហម. ដែលសារជាតិមួយនេះ វាជួយពង្រីកសរសៃឈាម មានចំណែកកាត់បន្ថយអាការៈប្រឈមនៃរោគបេះដូង ព្រមទាំងជួយបំប៉នដល់តួនាទីខួរក្បាល ហើយត្រូវបានគេរកវាឃើញនៅក្នុងផ្លែ
- ទំពាំងបាយជូរ ផ្លែប៉ោមពណ៌ក្រហម ផ្លែជម្ពូ ត្រប់ពណ៌ស្វាយ និងស្ពៃក្តោបពណ៌ស្វាយ។
- សារជាតិពណ៌ទឹកក្រូច. វាជួយឲ្យស្បែកមានពណ៌សម្បុរភ្លឺរលោង ជួយបំប៉នកែវភ្នែក និងជួយកាត់បន្ថយកម្រិតជាតិខ្លាញ់នៅក្នុងសរសៃ ឈាម ដែលគេរកឃើញមាននៅក្នុងផ្លែល្ហុង ល្ពៅ ស្វាយ ការ៉ុត រួមទាំងផ្លែត្រសក់ផ្សេងៗទៀត៕