ការជ្រើសរើសបន្លែល្អស្រស់ គឺត្រូវចេះញែកប្រភេទបន្លែទៅតាមក្រុមរបស់វាដូចជា បន្លែមើម បន្លែស្លឹក បន្លែកួរ និងបន្លែផ្លែ…។
- ការជ្រើសរើសបន្លែមើម
មើមត្រាវ ដំឡូងបារាំង. ត្រូវជ្រើសរើសទម្ងន់ដែលធ្ងន់ សាច់ណែន និងសំបករាបស្មើ។
មើមឆៃថាវ. ជ្រើសរើសមើមដែលខ្ចី មិនកោង សំបករាបស្មើ។
ស្ពៃក្តោប គឺជ្រើសរើសស្ពៃដែលណែននិងធ្ងន់។ បើស្ពៃក្តោបប៉ុនគ្នា ប៉ុន្តែទំងន់មិនស្មើគ្នា គួរជ្រើសរើសយកមួយណាដែលធ្ងន់ជាង ព្រោះស្ពៃក្តោបស្រាលៗ អាចមានដង្កូវខាងក្នុងក៏ថាបាន។ ជាពិសេសបើស្លឹកវាមានពណ៌បៃតងចាស់ មានន័យថា ចាស់ពេកមិនសូវឆ្ងាញ់។
មើមខ្ទឹមបារាំង. ជ្រើសរើសមួយណាដែលណែននិងមានសំបករឹង។
- ការជ្រើសរើសទិញបន្លែកួរ
មានដូចជា សណ្តែកកួរ និងសណ្តែកជាច្រើនប្រភេទទៀត ត្រូវជ្រើសរើសមួយណាខ្ចី ពណ៌បៃតងស្រស់ សាច់ណែនមិនប៉ោង មានគ្រាប់តូចៗនៅខាងក្នុង បន្លែត្រង់មិនង។
- ការជ្រើសរើសទិញបន្លែស្លឹក
ដូចជា សាលាដ ស្ពៃបូកគោ និងត្រកួន ត្រូវជ្រើសរើសមួយណា ដែលមានពណ៌បៃតងស្រស់ មិនស្វិត មិនស្អុយ មិនមានស្នាមជាំ ដើមធំទ្រលុកទ្រលន់ ស្លឹកជាប់ល្អមិនជ្រុះងាយ។ គួរជ្រើសរើសស្លឹកណា ដែលមានស្នាមដង្កូវស៊ីខ្លះ ដើម្បីឲ្យប្រាកដថា មិនប្រើថ្នាំសម្លាប់សត្វល្អិតច្រើនពេក លើកលែងតែប្រាកដក្នុងចិត្តថា ជាបន្លែគ្មានជាតិគីមីទើបមិនបាច់យកស្លឹកមិនមានដង្កូវស៊ី៕
សហគមន៍សម្បូរសប្បាយ