Home / កសិកម្ម / វីធីធ្វើមេថ្នាំការពារជំងឺមាន់

វីធីធ្វើមេថ្នាំការពារជំងឺមាន់

ដើម្បីបង្កើនប្រសិទ្ធភាពនៃការលូតលាស់ និង ធន់ទ្រាំទៅនឹងជំងឺឆ្លងផ្សេងៗ យើងអាច​ផ្សំមេថ្នាំការពារកុំឲ្យមាន់ឈឺបាន។ វីធីសាស្ត្រនៃការអនុវត្តមានដូចខាងក្រោម៖

១-ឧបករណ៍

  • កែវស្អាត ១
  • កាំបិត ១
  • ចានដែកស្អាត និងស្ងួត
  • ត្បាល់បុក ១ ។

២-ធាតុផ្សំ

  • ខ្ញីចាស់ចំនួន ០,៥គីឡូក្រាម
  • ខ្ទឹមស ០,៥គីឡូក្រាម
  • ស្ករត្នោត ០,៥គីឡូក្រាម ។

ចំណាំ៖ សារធាតុផ្សំខាងលើ គឺត្រូវតែមានបរិមាណ ១ភាគៗស្មើៗគ្នា។

៣-របៀបធ្វើ

  • ខ្ញីចិតសំបកចេញឲ្យស្អាតលាងទឹកទុកឲ្យស្រស់ទឹក
  • ខ្ទឹមសបកសំបកចេញឲ្យស្អាត
  • យកខ្ញី ខ្ទឹមស មកហាន់ឲ្យល្អិតបុកឲ្យម៉ដ្ឋដាក់ចូលក្នុងចានដែកស្អាត និងស្ងួត
  • យកស្ករត្នោតរងូមកចាក់ចូលក្នុងចានដែកមានខ្ទឹមស និងខ្ញី រួចច្របល់ចូលគ្នាឲ្យសព្វចាក់ចូលទៅក្នុងកែវជាការស្រេច។

៤-ការរក្សាទុក

  • ត្រូវរក្សាទុកកែវមេថ្នាំនៅទីកន្លែងស្ងួត និងត្រជាក់
  • ក្នុងរយៈពេលរក្សាទុកអាចបង្ហើបគំរប ២ថ្ងៃម្ដង
  • ក្រោយរក្សាទុកបាន ១៥ថ្ងៃ គឺអាច យកថ្នាំទៅប្រើប្រាស់បាន។

៥-របៀបប្រើ

  • យកទឹកថ្នាំទៅបន្តក់ឲ្យកូនមាន់មួយ ១ តំណក់ ក្រោយពេលញាស់បាន ២៤ម៉ោង
  • យកទឹកមេថ្នាំ ១ស្លាបព្រាកាហ្វេលាយ ជាមួយចំណី ១ គីឡូក្រាមច្របល់ឲ្យ សព្វយកដាក់ឲ្យមាន់ស៊ីរៀងរាល់ថ្ងៃ
  • យកទឹកមេថ្នាំ ១ ស្លាបព្រាកាហ្វេ ដាក់លាយជាមួយទឹកស្អាត ២លីត្រ ឲ្យមាន់ផឹកជា

ប្រចាំ ៕

 

សេដាក    

 

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ដាំសណ្តែកកួរដោយគ្របថង់ប្លាស្ទិក

លោកពូ ស៊ាង ថន ជាកសិករសហការជាមួយអង្គការសេដាក រស់នៅភូមិក្រសាំងទង​ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ គាត់ជាមនុស្សដែលស្រឡាញ់ការដាំដុះ​ហើយគាត់តែងតែសាកល្បងនូវគំនិតថ្មីជានិច្ច។នៅពេលនេះយើងសូមលើកយកបទពិសោធន៍ដាំសណ្តែកកួរដោយប្រើថង់ប្លាស្ទិក មកបង្ហាញជូនដែលជាគំនិតសាកល្បងរបស់គាត់ដែលបានទទួលពីស្ថានីយពិសោធន៍ពូជបន្លែនៅក្បាលកោះ។