Home / ការកែច្នៃកសិផល / វិធីធ្វើចេកឆាប

វិធីធ្វើចេកឆាប

នៅពេលនេះ យើងសូមលើកយកពីវីធីធ្វើចេកឆាបមានរសជាតិឆ្ងាញ់មកចែកជូនបងប្អូនស្ត្រីមេផ្ទះ សាកល្បងតាមដូចខាងក្រោម៖

១.ធាតុផ្សំ

  • ផ្លែចេកមិនទាន់ទុំចំនួន ២ស្និត (ស្ទើរទុំ)
  • ស្ករស ឬស្ករត្នោត ១គីឡូក្រាម
  • កំបោរស ១ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ។

២.វិធីធ្វើ

  • យកកំបោរទៅកូរជាមួយទឹក៣លីត្រឲ្យសព្វរួចទុកឲ្យរងថ្លា
  • យកចេកទៅចិតសំបក ដោយបកយកសំបកចេញឲ្យស្អាត រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកទៅត្រាំជាមួយទឹកកំបោររក្សាទុក រយៈពេល ២ម៉ោង។ ក្រោយពីត្រាំអស់រយៈពេល ២ម៉ោងមកស្រង់យកចេកចេញលាងទឹកធម្មតា​ឲ្យស្អាតរួចទុកឲ្យស្រស់ទឹក
  • ចិតចេកជាបន្ទះស្ដើងៗដោយបប្រើកាំបិតមុខពីរ
  • យកបន្ទះចេកទៅសំដិលថ្ងៃឲ្យស្រពាប់ៗ
  • ដាក់ខ្ទះនៅលើភ្លើងឲ្យក្ដៅ ចាក់ប្រេងឆាចូល​យកបន្ទះចេកហាលថ្ងៃឲ្យស្រពាប់នោះទៅដាក់បំពងនៅក្នុងខ្ទះឲ្យក្រហម រួចយកកន្ត្រងដែកដួសឡើងឲ្យស្រស់ខ្លាញ់ទុកដោយឡែក និងបន្ដធ្វើឲ្យអស់ចេក
  • យកស្ករសទៅដាក់លើភ្លើង ដោយចាក់ទឹកចូលបន្ដិចហើយកូរឲ្យរលាយស្ករ​រួចចាក់ចេកចូល​។ លើកចុះពីលើភ្លើងដោយក្រឡុកចេកឲ្យជាមួយស្ករឲ្យសព្វ និងបន្ដកូរវាឲ្យស្ងួតទើបឈប់។
  • យកចេកទៅដាក់ក្នុងថង់​ ឬកែវបិតគម្របឲ្យជិត៕

ស៊ិន អង្គារសាធ     

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បច្ចេកទេសធ្វើផ្អកកំពឹស (អ្នកស្រី តុង ចាន់ធាង)

នៅរដូវទឹកសំរក គឺជាពេលដែលសំបូរកំពឹស បងប្អូននៅតាមជនបទខ្លះរកវាបានច្រើនបរិភោគមិនអស់ ហើយអ្នកខ្លះទៀតអាចទិញវាបានក្នុងតម្លៃថោក។ក្នុងករណីសំបូរបែបនេះបងប្អូនអាចយកវាមកកែច្នៃធ្វើជាផ្អកកំពឹសដែលអាចរក្សាទុកបរិភោគ​បានរហូតដល់ ៣-៤ខែ។