Home / កសិកម្ម / បទពិសោធន៍ផ្សំចំណីសំរាប់មាន់

បទពិសោធន៍ផ្សំចំណីសំរាប់មាន់

ធាតុផ្សំសំរាប់ធ្វើចំណីមាន់

សយ សុម៉ាលី ជាកសិករស្ត្រីរស់នៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់មានបទពិសោធន៍ល្អក្នុងការផ្សំចំណីសម្រាប់ឲ្យកូនមាន់ស៊ី (ឲ្យកូនមាន់ស៊ីនៅពេលមានអាយុ ២ ទៅ ១៥ថ្ងៃ)។ ចំពោះបទពិសោធន៍នៃការផ្សំចំណីមានបង្ហាញជូនដូចខាងក្រោម៖

ធាតុផ្សំ៖

  • កន្ទក់ ១គីឡូក្រាម
  • ស្រូវត្រាំ ១,៥គីឡូក្រាម
  • ចុងអង្ករ ១គីឡូក្រាម
  • អំបិល ១ស្លាបព្រាបាយ
  • សំបកខ្ចៅខ្យង កន្លះខាំ
  • ស្ករត្នោត ២ស្លាបព្រា
  • បន្លែបៃតង ២គីឡូក្រាម (ស្ពៃ ផ្ទី កំប្លោក ចក ត្រកួន)
  • លាយបន្ថែមនូវចំណីផ្អាប់សំរាប់បំប៉នចំនួន ១ស្លាបព្រាបាយ (ចំណីផ្អាប់នេះផ្សំឡើងពីបន្លែចំនួន ១០គីឡូក្រាម និងស្ករត្នោត ៣គីឡូក្រាម)។

របៀបធ្វើ និងការប្រើប្រាស់

យកសារធាតុផ្សំមកបុកច្របល់លាយបញ្ចូលគ្នាឲ្យសព្វរួចដាក់ឲ្យមាន់ស៊ី, ចំណីនេះ គាត់ដាក់ឲ្យមាន់ស៊ីនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ មិនតែប៉ុណ្ណោះ គាត់បានធ្វើចំណីផ្អាប់បន្ថែម (បន្លែអ្វីក៏បាន) សម្រាប់ដាក់ឲ្យស៊ីនៅពេលណាដែលមិនសូវសម្បូរបន្លែ ជាពិសេសនៅរដូវប្រាំង ៕

ពាន  សុខា  និង  ស៊ិន  អង្គារសាធ 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។